រាល់សេចក្តីសម្រេចចិត្តរបស់បក្សកុម្មុយនិស្តវៀតណាមគឺស្ដែងចេញ​ពី​ផលប្រយោជន៍​របស់ប្រជាជន

(VOVWORLD) - លទ្ធផលនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមបានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វៀត ណាមដើម្បីឈានចូលដំណាក់កាលថ្មីប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ជាងទៀត។
រាល់សេចក្តីសម្រេចចិត្តរបស់បក្សកុម្មុយនិស្តវៀតណាមគឺស្ដែងចេញ​ពី​ផលប្រយោជន៍​របស់ប្រជាជន  - ảnh 1ប្រតិភូបានបោះឆ្នោតនិងអនុម័តលើសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម (រូបថត៖ TTXVN)

លោកស្រី Julia Perie អនុប្រធានគណបក្ស Solidario នៃសម្ព័ន្ធភាពកាន់អំណាច Frente de Todos របស់ប្រទេសអាហ្សង់ទីនបានសង្កត់ធ្ងន់ថា ចំណុចភ្លឺមួយ ដែលនាំមកនូវជោគជ័យសម្រាប់មហាសន្និ បាតលើកទី ១៣ របស់បក្ស គឺដោយការចូលរួមផ្ដល់មតិ យោ បល់យ៉ាងសកម្មរបស់បក្ខជន និងសាធារណៈជនទាំងក្នុង និងក្រៅប្រទេសយ៉ាងច្រើនកុះករក្នុងអំឡុងពេលនៃការរៀបចំសម្រាប់ព្រឹត្តិការណ៍នយោបាយដ៏សំខាន់នេះ។ អាស្រ័យហេតុនេះ សរឲ្យឃើញថា បក្សកុម្មុយនិស្តតែងតែដាក់ផលប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជនជាចំណុចស្នូល ហើយរាល់សេចក្តីសម្រេចចិត្តនិងគោលនយោបាយដែលបានដាក់ចេញគឺសុទ្ធតែស្ដែងចេញពីផលប្រយោជន៍របស់ប្រជា ជន។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវិទ្យុសំឡេងវៀតណាមប្រចាំនៅកម្ពុជាលោកអ៊ុចលាងអ្នកជំនាញអាស៊ីនៃបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត វៀតណាមទទួលបានសមិទ្ធិផលលេចធ្លោជាច្រើនហើយក្លាយជាប្រទេសមួយដែលមានការចាប់អារម្មណ៍បំផុតនៅលើពិភពលោក។ បក្សកុម្មុយនិស្តវៀតណាមបានដាក់ចេញគោលនយោបាយត្រឹមត្រូវនិងទាន់ពេលវេលាបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ ក្នុងសកម្មភាពកិច្ចការបរទេស ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិកាន់តែមានសារៈសំខាន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ