រសជាតិនៃបុណ្យតេតវៀតណាមលើសារព័ត៌មានអន្តរជាតិ

(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី សារព័ត៌មានបរទេសជាច្រើនបានយកចិត្ត ទុកដាក់ដល់ជីវភាពសេដ្ឋកិច្ច និងវប្បធម៌របស់ប្រជាជនវៀតណាមតាមរយៈបរិ យាកាសបុណ្យតេត។

រសជាតិនៃបុណ្យតេតវៀតណាមលើសារព័ត៌មានអន្តរជាតិ - ảnh 1គេហទំព័រព័ត៌មាន Wion ដែលមានទីស្នាក់ការនៅប្រទេសឥណ្ឌា បង្ហោះអត្ថបទ “បុណ្យតេតប្រពៃណីឆ្នាំ២០២៣៖ ប្រភពដើម ប្រពៃណី និងប្រការដែលត្រូវដឹង”។ (រូបថត៖ baovanhoa)

គេហទំព័រព័ត៌មាន Wion ដែលមានទីស្នាក់ការនៅប្រទេសឥណ្ឌា មានអត្ថបទ “បុណ្យតេតប្រពៃណីឆ្នាំ២០២៣៖ ប្រភពដើម ប្រពៃណី និងប្រការដែលត្រូវដឹង” ដោយ ពន្យល់អំពីបុណ្យចូលឆ្នាំថ្មីនៅប្រទេសវៀតណាម។ យោងតាមអត្ថបទ បុណ្យតេត ប្រពៃណីគឺជាឱកាសដើម្បីរៀបចំពិធីបុណ្យប្រពៃណី ហើយតភ្ជាប់សមាជិកគ្រួសារ។ គ្រួសារជនជាតិវៀតណាមនឹងសម្អាត និងតុបតែងផ្ទះដើម្បីទទួលបុណ្យតេត រៀបចំ ស្ពកបាយដើម្បីគោរពបូជាទេវតាជើងចង្ក្រានទាំងបីអង្គ ហើយបួងសួងសុំឲ្យចង្រ្កាន បាយពោរពេញទៅដោយម្ហូបអាហារពេញមួយឆ្នាំ។

គេហទំព័រព័ត៌មានបារាំង Sortira Paris (sortiraparis.com) ក៏បានឲ្យដឹងថា បុណ្យតេតប្រពៃណី គឺជាពិធីបុណ្យដ៏ធំបំផុតជារៀងរាល់ឆ្នាំរបស់ប្រជាជនវៀតណាម។ នេះជាទំនៀមទម្លាប់ដែលបានរក្សាទុកដោយប្រជាជនវៀតណាមពីជំនាន់មួយទៅ ជំនាន់មួយ។ អត្ថបទក៏បានណែនាំអំពីទីកន្លែងអំណរបុណ្យតេតនៅទីក្រុងប៉ារីស សម្រាប់ជនវៀតណាមនៅឯបរទេស និងមិត្តភក្តិអន្តរជាតិដែលចង់ស្វែងយល់អំពី វប្បធម៌វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ