រសៀលថ្ងៃទី១៤ ខែឧសភា វៀតណាមកត់ត្រាករណីឆ្លង កូវីដ ១៩ ថ្មីចំនួន១៦ករណី នៅក្នុងតំបន់ធ្វើចត្តាឡីស័ក
(VOVWORLD) - ដូច្នេះ គិតត្រឹមវេលាម៉ោង១២ថ្ងៃទី១៤ ខែឧសភា វៀតណាមបានកត់ត្រាករណី ឆ្លងកូវីដ ១៩ ក្នុងប្រទេសចំនួន២២៩៨ ករណី ខណៈដែលករណីនាំចូលមានចំនួន ១៤៥៨ ករណី។
ក្រសួងសុខាភិបាលវៀតណាមបានជូនដំណឹងថា គិតពីវេលាម៉ោង៦ដល់វេលា ម៉ោង១២ថ្ងៃទី១៤ ខែឧសភា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីចំនួន១៦ ករណីនៅខេត្ត Bac Ninh (៧) មន្ទីរពេទ្យ K សាខា Tan Trieu (៣) ខេត្ត Lang Son (២) ខេត្ត Nam Dinh (២) ខេត្ត Thai Binh (១) និងខេត្ត Hung Yen (១)។ ក្នុងនោះមាន ១៣ករណីត្រូវបានរកឃើញនៅក្នុងតំបន់ធ្វើចត្តាឡីស័ក ៣ករណីនៅក្នុងមន្ទីរពេទ្យ ដែលត្រូវបិទខ្ទប់ ហើយមិនរកឃើញតំបន់ផ្ទុះជម្ងឺថ្មីឡើយ។
ដូច្នេះ គិតត្រឹមវេលាម៉ោង១២ថ្ងៃទី១៤ ខែឧសភា វៀតណាមបានកត់ត្រាករណី ឆ្លងកូវីដ ១៩ ក្នុងប្រទេសចំនួន២២៩៨ ករណី ខណៈដែលករណីនាំចូលមានចំនួន ១៤៥៨ ករណី។ ចំនួនករណីឆ្លងថ្មីគិតចាប់តាំងពីថ្ងៃទី២៧ មេសា រហូតមកដល់ពេល នេះ មាន ៧២៨ ករណី៕