រសៀលថ្ងៃទី២០ ខែឧសភា វៀតណាមកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីចំនួន៤៤ករណី នៅក្នុងតំបន់ធ្វើចត្តាឡីស័ក តំបន់បិទខ្ទប់

(VOVWORLD) - ដូច្នេះ គិតត្រឹមវេលាម៉ោង១២ថ្ងៃទី២០ ខែឧសភា វៀតណាមមានអ្នកជម្ងឺ កូវីដ ១៩សរុបចំនួន ៤៧៦៤នាក់។ 
យោងតាមព័ត៌មានពីក្រសួងសុខាភិបាលបានឲ្យដឹងថា គិតពីវេលាម៉ោង៦ដល់ វេលាម៉ោង១២ថ្ងៃទី២០ ខែឧសភា វៀតណាមមានអ្នកជម្ងឺកូវីដ ១៩ ថ្មីចំនួន៤៤នាក់ ដែលត្រូវបានកត់ត្រានៅក្នុងប្រទេស។ ក្នុងនោះ មាន១៦ករណីនៅក្នុងមណ្ឌលធ្វើចត្តា ឡីស័ក និង២៨ករណីនៅក្នុងតំបន់បិទខ្ទប់។
ដូច្នេះ គិតត្រឹមវេលាម៉ោង១២ថ្ងៃទី២០ ខែឧសភា វៀតណាមមានអ្នកជម្ងឺ កូវីដ ១៩សរុបចំនួន ៤៧៦៤ នាក់។ ចំនួនករណីឆ្លងថ្មីគិតចាប់តាំងពីថ្ងៃទី២៧ មេសា មក មាន១៧២១ករណី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ