រុស្ស៊ី៖ កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅមិនទាន់ជំរុញ​ការផ្គត់ផ្គង់​កសិផល​ដល់​ទីផ្សារ​សកលឡើយ

(VOVWORLD) - រុស្ស៊ីបានសំណូមពរម្ដងហើយម្ដងទៀតថា រាល់ឧបសគ្គចម្បងចំពោះការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់រុស្ស៊ីត្រូវបានដកចេញ។
រុស្ស៊ី៖ កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅមិនទាន់ជំរុញ​ការផ្គត់ផ្គង់​កសិផល​ដល់​ទីផ្សារ​សកលឡើយ - ảnh 1កប៉ាល់គ្រាប់ធញ្ញជាតិមួយធ្វើដំណើរតាមច្រកសមុទ្រ Bosphorus ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគីយ៉ៃ។ រូបថតឯកសារ៖ THX/VNA

នាថ្ងៃទី ២៤ មេសា ប្រមុខសហភាពគ្រាប់ធញ្ញជាតិរុស្ស៊ីលោក Arkady Zlochevsky បានឲ្យដឹងថា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនៅក្នុងសមុទ្រខ្មៅមិនទាន់នាំមកនូវប្រការវិជ្ជមានណាមួយដល់រុស្ស៊ីឬជួយជំរុញការផ្គត់ផ្គង់កសិផលដល់ទីផ្សារសកលឡើយ។ លោក Zlochevsky បានឲ្យដឹងថា រុស្ស៊ីអាចនាំចេញគ្រាប់ធញ្ញជាតិចំនួន ៦០ លានតោនក្នុងឆ្នាំនេះ ក្នុងនោះមានស្រូវសាលីចំនួន ៥០ លានតោនផងដែរ។

រុស្ស៊ីបានសំណូមពរម្ដងហើយម្ដងទៀតថា រាល់ឧបសគ្គចម្បងចំពោះការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់រុស្ស៊ីត្រូវបានដកចេញ។ នាពេលថ្មីៗនេះ រុស្ស៊ីបានប្រកាសថានឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅនាថ្ងៃទី ១៩ ឧសភា ខាងមុខ ប្រសិនបើវិធានការរឹតបន្តឹងរបស់ប្រទេសលោកខាងលិច សំដៅទប់ស្កាត់ការនាំចេញកសិផល និងជីរបស់រុស្ស៊ីមិនបានដកចេញ។

អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev កាលពីថ្ងៃទី ២៣ ខែមេសា បានបើកចំហលទ្ធភាពទីក្រុងមូស្គូនឹងចាត់វិធានការតបតវិញ ប្រសិនបើក្រុមខឿនឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខនៅលើពិភពលោក (G7) ដាក់បម្រាមលើការនាំចេញទំនិញស្ទើរតែទាំងអស់មកកាន់រុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ