រុស្សី៖​ ការ​ហ្វឹកហាត់​សម្រាប់ពិធី​​ព្យុហយាត្រាក្នុង​ឱកាស​​ទិវា​​ជ័យជំនះ៩ ឧសភា​

(VOVWORLD) - នៅថ្ងៃទី ៧ ខែឧសភា នៅទីក្រុងម៉ូស្គូ ប្រទេសរុស្សី បានប្រព្រឹត្តិទៅការហ្វឹកហាត់ដើម្បីត្រៀមរៀបចំសម្រាប់ពិធីព្យុហយាត្រាយោធា រំលឹកខួបលើកទី ៧៨ នៃទិវាជ័យជំនះលើហ្វាស៊ីសនិយម(៩ឧសភា ១៩៤៥ -៩ ឧសភា ២០២៣)។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីធានាសុវត្ថិភាព វិធានការការពារជាច្រើនត្រូវបានពង្រឹង។

អ្នកយកព័ត៌មាន បើទោះបីបានចុះឈ្មោះជាមុនក៏ដោយ ក៏មិនត្រូវបានអនុញ្ញាតឱ្យចូលទីលានក្រហមដើម្បីធ្វើការដូចរាល់ឆ្នាំឡើយ។ វិថីនានាដែលក្បួនរថយន្ត គ្រឿងបរិក្ខារ និងអាវុធឆ្លងកាត់ត្រូវបានរារាំង ប្រជាជនមិនអាចចូលទៅទស្សនាបានទេ។ យ៉ាងណាមិញ ចំណាប់អារម្មណ៍របស់ប្រជាជនគ្រប់រូប មុនទិវាជ័យជម្នះនៅតែសប្បាយរីករាយ និងរំភើបចិត្តខ្លាំងណាស់។ លោក Irkutsk Evgeny ជាមួយគ្រួសារ ពីទីក្រុង Irkutsk (ប្រហែល ៧ ម៉ោងតាមជើងហោះហើរពីក្រុងម៉ូស្គូ) បានទៅកាន់រដ្ឋធានីក្នុងឱកាសនេះបានសម្តែងថា៖ “ទិវាជ័យជំនះគឺជាទិវាបុណ្យដ៏សំខាន់មួយរបស់ប្រទេសជាតិ ដូច្នេះយើងចាត់ទុកថា ត្រូវបង្ហាញឲ្យកូនៗរបស់យើងមើលឃើញព្យុហយាត្រា ការបង្ហាញយានយន្ត និងឧបករណ៍យោធា។ ពិធីព្យុហយាត្រាបានរំលឹកអំពីជ័យជំនះរបស់ទាហានសូវៀត ដែលបានរំដោះពិភពលោកពីលទ្ធិហ្វាស៊ីសនិយម អប់រំចៅឱ្យស្រឡាញ់មាតុភូមិ និងបង្រៀនឱ្យពួកគេយល់ដឹងអំពីប្រវត្តិសាស្ត្ររបស់ប្រទេសខ្លួន”។

ក្រៅពីទីក្រុងម៉ូស្គូ ពិធីព្យុហយាត្រារំលឹកខួបលើកទី ៧៨ នៃទិវាជ័យជំនះលើលទ្ធិហ្វាស៊ីសនិយមនឹងត្រូវបានធ្វើឡើងនៅក្នុងទីក្រុងចំនួន២៧ ផ្សេងទៀតរបស់រុស្ស៊ី។ ទោះយ៉ាងណាក៏ដោយ សម្រាប់ហេតុផលសន្តិសុខ ក្នុងតំបន់មួយចំនួននៅក្បែរព្រំដែនជាមួយអ៊ុយក្រែន ដូចជា៖ Belgorod, Kursk ... ពិធីព្យុហយាត្រានឹងមិនត្រូវបានប្រារព្ធឡើងនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ