រុស្ស៊ី ចិន និងគុយបា​​ប្រឆាំងនឹងសេចក្ដីសម្រេចចិត្ត​របស់ក្រុមប្រឹក្សារសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិសំដៅថ្កោល​ទោសស៊ីរី

នៅសម័យប្រជុំ បោះឆ្នោត របស់ក្រុមប្រឹក្សារសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ រុស្ស៊ី ចិន និងគុយបា​​បានបោះឆ្នោតប្រឆាំងនឹងសេចក្ដីសម្រេចចិត្ត​របស់ ក្រុមប្រឹក្សារសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ  សំដៅថ្កោល​ទោស​ស៊ីរីចំពោះ​វិបត្តិនយោបាយដោយបង្ហូរឈាម​នៅប្រទេសមជ្ឈឹមបូពារនេះ។ ប្រទេសចំនួន 37 ក្នុងចំណោមប្រទេសចំនួន47 បានអនុម័តសេចក្ដីសម្រេចចិត្តនេះ។ ថ្លែងមតិនៅទីនេះ ដំណាងរបស់​រុស្ស៊ី លោក Vladimir Zheclov បានអោយដឹងថា៖ សេចក្ដីសម្រេចចិត្តនេះ​មាន​ចរិតលក្ខណះតែមួយជ្រុង និងទម្លាក់

រុស្ស៊ី ចិន និងគុយបា​​ប្រឆាំងនឹងសេចក្ដីសម្រេចចិត្ត​របស់ក្រុមប្រឹក្សារសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិសំដៅថ្កោល​ទោសស៊ីរី - ảnh 1
រុស្ស៊ី ចិនប្រឆាំងនឹងសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សារសិទ្ធិមនុស្សនៃ អង្គការសហប្រជាជាតិសំដៅថ្កោលទោសស៊ីរី(http://www.tienphong.vn)

កំហុសទៅលើ​​រដ្ឋអំណាចស៊ីរី អំពីស្ថា​ភាព​អំពើហឹង្សារនៅទីនេះ ដោយមិននាំចេញសញ្ញាមានចរិតលក្ខណះស្ថាបនា​ណា១ទេ។ រីឯ ឯកអគ្គរដ្ឋទូតគុយប៉ាប្រចាំនៅអង្គការសហប្រជាជាតិ Rodolfo Reyes Rodriguez បានចាត់ទុកថា៖ ការគាំទ្រផលប្រយោជន៏​របស់ភាគី​ម្ខាង​ ​នឹងជំរុញការធ្វើអន្តរាគមរបស់បរទេសចូលក្នុងកិច្ចការ​ផ្ទៃក្នុងរបស់ស៊ីរី និងអាចបណ្ដាលអោយមានការស្លាប់និងរបួសចំពោះជនស៊ីវិលទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ