រុស្ស៊ី - ចិន - ឥណ្ឌាបានឯកភាពជម្រុញប្រព័ន្ធពហុភាគីជាមួយ អ.ស.ប គឺជាស្នូល
(VOVWORLD) - នាថ្ងៃទី ២៧ ខែកុម្ភៈ រុស្ស៊ី ចិន និងឥណ្ឌាបានឯកភាពគ្នាក្នុងការបង្កើនកិច្ចសហប្រតិបតិ្តការនិងរក្សាយ៉ាងមុតមាំនូវលិទ្ធិពហុភាគីនិយម និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងភេរវកម្ម។
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi |
កិច្ចព្រមព្រៀងនេះសម្រេចបាននៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសត្រីភាគីលើកទី ១៦ នៅទីក្រុង WuZhen ខេត្ត Zhejiang ប្រទេសចិន ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងសមភាគីឥណ្ឌា លោក Sushma Swaraj ។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានឲ្យដឹងថាចិន រុស្ស៊ី និងឥណ្ឌា គប្បីបង្កើនកិច្ចសហប្រតិបត្តិការ និងស្រុះចិត្តគំនិតគ្នា ដើម្បីជំរុញសន្តិភាព និងស្ថិរភាពនៅលើពិភពលោក។ លោកក៏បានស្នើថាប្រទេសទាំងបីគួរតែគាំទ្រប្រព័ន្ធអន្តរជាតិជាមួយអង្គការសហប្រជាជាតិជាស្នូល ហើយប្រកាន់ខ្ជាប់នូវគោលការណ៍ដោយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ក៏ដូចជា ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងប្រឆាំងភេរវកម្ម។ លោក Wang Yi បានសង្កត់ធ្ងន់ថាគប្បីប្រឆាំងយ៉ាងម៉ឹងម៉ាត់ចំពោះលិទ្ធិឯកតោភាគីនិយម និងគាំពារនិយម ព្រមទាំងជំរុញឱ្យមានសេរីភាវូបនីយកម្ម និងបង្កលក្ខណៈងាយស្រួលសំរាប់ពាណិជ្ជកម្ម វិនិយោគ និងជំរុញការកសាងខឿនសេដ្ឋកិច្ចពិភពលោកបើកទូលាយផងដែរ៕