រុស្ស៊ី ទួរគី និង​អ៊ីរ៉ង់ គ្រោងនឹង​រៀប​ចំ​កិច្ច​សន្ទនា​ស្តី​ពី​ប្រទេស​ស៊ីរី

(VOVWORLD) - នាថ្ងៃទី ១២ ខែកក្កដា វិមានក្រឹមឡាំងបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងជួបជាមួយប្រធានាធិបតីទួរគី លោក Tayyip Erdogan និងសមភាគីអ៊ីរ៉ង់លោក Ebrahim Raisi នៅទីក្រុង Thran នាថ្ងៃទី ១៩ ខែកក្កដា ដើម្បីពិភាក្សាអំពីស្ថានភាពនៅប្រទេសស៊ីរី។
រុស្ស៊ី ទួរគី និង​អ៊ីរ៉ង់ គ្រោងនឹង​រៀប​ចំ​កិច្ច​សន្ទនា​ស្តី​ពី​ប្រទេស​ស៊ីរី - ảnh 1មេដឹកនាំនៃប្រទេសទួរគី រុស្ស៊ី និងអ៊ីរ៉ង់ នឹងជួបពិភាក្សាគ្នាអំពីស្ថានភាពនៅក្នុងប្រទេសស៊ីរី។ រូបថត៖ AFP

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា លោកប្រធានាធិបតី Putin នឹងធ្វើដំណើរទស្សនកិច្ចនៅអ៊ីរ៉ង់។ នេះជាដំណើរទស្សនកិច្ចនៅឯបរទេសលើកទីពីររបស់មេដឹកនាំរូបនេះ ចាប់តាំងពីរុស្ស៊ីបានអនុវត្តន៍ប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ។

មុននោះ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី ១០ ខែកក្កដា លោកប្រធានាធិបតី Putin និងសមភាគីលោក Erdogan បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចប្រជុំត្រីភាគីជាមួយអ៊ីរ៉ង់ ក៏ដូចជាការដាក់ពង្រាយកងទ័ពនៅក្នុងប្រទេសស៊ីរី ក្រោមយន្តការសន្តិភាព Astana ។ នេះគឺជាកិច្ចព្រមព្រៀងដែលបានគាំពារដោយរុស្ស៊ី ទួរគី និងអ៊ីរ៉ង់ ដើម្បីគាំទ្របទឈប់បាញ់មួយនៅក្នុងប្រទេសស៊ីរី ដែលត្រូវបានចាត់ទុកថាជា "យន្តការដ៏មានប្រសិទ្ធភាពបំផុត" ក្នុងការដោះស្រាយវិបត្តិនៅស៊ីរី ដោយបញ្ចប់ជម្លោះអស់រយៈពេល ១១ឆ្នាំ នៅក្នុងប្រទេសមជ្ឈិមបូព៌ានេះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ