រុស្ស៊ី និង UAE គាំទ្រគំនិតផ្តួចផ្តើម សន្តិភាពរបស់អេហ្ស៊ីប ដើម្បី បញ្ចប់ ជម្លោះនៅលីប៊ី

(VOVWORLD) - សេចក្ដីប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ទៅលើគំនិតផ្ដួចផ្ដើមសន្តិភាពថ្មីរបស់ អេហ្ស៊ីបសម្រាប់ លីប៊ី គឺបានក្លាយទៅជាវេទិកាដ៏សំខាន់ ដើម្បីសម្រេចអនាគតរបស់ប្រទេសអាហ្វ្រិកខាងជើងនេះ។
រុស្ស៊ី និង UAE គាំទ្រគំនិតផ្តួចផ្តើម សន្តិភាពរបស់អេហ្ស៊ីប ដើម្បី បញ្ចប់ ជម្លោះនៅលីប៊ី - ảnh 1 កម្លាំងរដ្ឋាភិបាលសាមគ្គីជាតិលីប៊ី (GNA) (រូបថត៖ THX / TTXVN)

នាថ្ងៃទី ៨ ខែមិថុនា រុស្ស៊ីនិង អេមីរ៉ាតអារ៉ាប់រួម (UAE) បានប្រកាសគាំទ្រដល់គំនិតផ្តួចផ្តើមសន្តិភាពរបស់អេហ្ស៊ីប ដែលមានឈ្មោះថា សេចក្ដីប្រកាស Cairo សំដៅបញ្ចប់ជម្លោះនៅលីប៊ី បន្ទាប់ពីជ័យជំនះយោធាជាច្រើន របស់រដ្ឋាភិបាល សាមគ្គីជាតិលីប៊ី (GNA) ដែលត្រូវបាន អង្គការសហប្រជាជាតិទទួលស្គាល់នៅក្រុង Tripoli ចំពោះកងកម្លាំងយោធាភាគខាងកើតលីប៊ី (LNA) ស្មោះត្រង់ជាមួយឧត្តមសេនីយ៍ Khalifa Haftar។

សេចក្ដីប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ទៅលើគំនិតផ្ដួចផ្ដើមសន្តិភាពថ្មីរបស់ អេហ្ស៊ីបសម្រាប់ លីប៊ី គឺបានក្លាយទៅជាវេទិកាដ៏សំខាន់ ដើម្បីសម្រេចអនាគតរបស់ប្រទេសអាហ្វ្រិកខាងជើងនេះ។ សំណើរទាំងនេះទំនងគឺជាមូលដ្ឋាន ដើម្បីជំរុញការចរចារយៈពេលវែងរវាងភាគីប្រឆាំងនានានៅលីប៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ