រុស្ស៊ី និង ស.ប.ប.ក សហប្រតិបត្តិការលើបញ្ហាសន្តិសុខតំបន់
(VOVWORLD) -នាបច្ចុបន្ន លោក Choe Son Hui កំពុងធ្វើដំណើរទស្សនកិច្ចនៅរុស្ស៊ី និងចូលរួមកិច្ចពិភាក្សាការងារត្រីភាគីជាមួយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ចិន និង ស.ប.ប.ក នាថ្ងៃទី ៩ ខែតុលា នៅទីក្រុងម៉ូស្គូ។
អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Igor Morgulovនិងសមភាគី ស.ប.ប.ក លោកស្រី Choe Son Hui |
នាថ្ងៃទី ៨ ខែតុលា ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ប្រទេសខ្លួន និង ស.ប.ប.ក បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខតំបន់។ សេចក្ដីប្រកាសពោលខាងលើត្រូវបានលើកឡើង ក្រោយពីជំនួបពិភាក្សាការងាររវាង អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Igor Morgulovនិងសមភាគី ស.ប.ប.ក លោកស្រី Choe Son Hui ។
នៅក្នុងជំនួបពិភាក្សាការងារនេះ ថ្នាក់ដឹកនាំទាំងពីររូបបានពិភាក្សាយ៉ាងលម្អិតអំពីការដោះស្រាយស្ថានភាពនៅលើឧបទ្វីបកូរ៉េ ហើយទទួលបានកិច្ចព្រមព្រៀង ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និង ស.ប.ប.ក លើវិស័យសន្តិសុខតំបន់ ក៏ដូចជាបញ្ហានៅតំបន់នានា។
នាបច្ចុបន្ន លោកស្រី Choe Son Hui កំពុងធ្វើដំណើរទស្សនកិច្ចនៅរុស្ស៊ី និងចូលរួមកិច្ចពិភាក្សាការងារត្រីភាគីជាមួយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ចិន និង ស.ប.ប.ក នាថ្ងៃទី ៩ ខែតុលា នៅទីក្រុងម៉ូស្គូ។ រាល់ការពិគ្រោះយោបល់ត្រូវ រំពឹងថានឹងផ្តោតទៅលើបញ្ហានានា រួមមានការលុបបំបាត់ នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ និងទំនាក់ទំនងរវាងព្យុងយ៉ាងនិងសេអ៊ូល។