រុស្ស៊ី និងចិន សហការយ៉ាងសកម្មក្នុងវិស័យយោធា

(VOVWORLD) -   ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងរុស្ស៊ីនិងចិនកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើគ្រប់វិស័យ។ ទន្ទឹមនឹងនេះ រុស្ស៊ី និងចិនកំពុងសហការយ៉ាងសកម្មក្នុងវិស័យយោធា
រុស្ស៊ី និងចិន សហការយ៉ាងសកម្មក្នុងវិស័យយោធា - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។(ប្រភព៖ Ria Novosti)

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃទី ១៦ ខែមេសា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Li Shangfu នៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី។ ថ្លែងមតិក្នុងជំនួបនេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងរុស្ស៊ីនិងចិនកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើគ្រប់វិស័យ។ ទន្ទឹមនឹងនេះ រុស្ស៊ី និងចិនកំពុងសហការយ៉ាងសកម្មក្នុងវិស័យយោធា៖ “តាមរយៈបណ្តាញរបស់ក្រសួងការពារជាតិនៃប្រទេសទាំងពីរ យើងបានធ្វើការយ៉ាងសកម្ម ផ្លាស់ប្តូរព័ត៌មានដ៏មានអត្ថប្រយោជន៍ជាទៀងទាត់ សហប្រតិបត្តិការក្នុងវិស័យវិស្វកម្មយោធា ធ្វើសមយុទ្ធរួមគ្នាក្នុងតំបន់ផ្សេងៗ នៅតំបន់ចុងបូព៌ា និងនៅអឺរ៉ុប ទាំងនៅលើសមុទ្រ លើគោកនិងលើអាកាស។ ពិតណាស់ថានេះនៅតែជាវិស័យដ៏សំខាន់ដើម្បីពង្រឹងលក្ខណៈយុទ្ធសាស្ត្រ និងជំនឿជាក់ពិសេស នៅក្នុងទំនាក់ទំនងរវាងសហព័ន្ធរុស្ស៊ី និងចិន”។

រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Li Shangfu បានសង្កត់ធ្ងន់ថា លោកបានជ្រើសរើសរុស្ស៊ីសម្រាប់ដំណើរទស្សនកិច្ចនៅឯបរទេសលើកដំបូងក្នុងនាមជារដ្ឋមន្ត្រីការពារជាតិ ដើម្បីបញ្ជាក់ពីលក្ខណៈពិសេស និងសារៈសំខាន់ជាយុទ្ធសាស្ត្រនៃទំនាក់ទំនងទ្វេភាគី។ លោក Li Shangfu បានកត់សម្គាល់ថា ចិននិងរុស្ស៊ីត្រូវបានតភ្ជាប់ដោយទំនាក់ទំនងដ៏រឹងមាំ ដែលលើសពីរាល់សម្ព័ន្ធភាពក្នុងសង្គ្រាមត្រជាក់។ ហើយអន្តរកម្មនេះ មិនសំដៅប្រឆាំងនឹងប្រទេសទីបីនោះទេ។ ចិននឹងបន្តសហប្រតិបត្តិការជាមួយរុស្ស៊ីនៅគ្រប់កម្រិតដើម្បីការអភិវឌ្ឍ និងវិបុលភាពរបស់ពិភពលោកទាំងមូល៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ