រុស្ស៊ី និងស.ប.បកូរ៉េវាយតម្លៃជាវិជ្ជមានលើកិច្ចចរចារបស់មេដឹកនាំទាំងពីរនៅតំបន់ចុងបូព៌ា
(VOVWORLD) - កាលពីថ្ងៃទី ១៣ ខែកញ្ញា នៅក្នុងខេត្ត Amur នៃតំបន់ចុងបូព៌ារបស់រុស្ស៊ី បានប្រព្រឹត្តិទៅកិច្ចពិភាក្សារវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមេដឹកនាំស.ប.បកូរ៉េ លោក Kim Jong Un។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមេដឹកនាំស.ប.បកូរ៉េ លោក Kim Jong Un។ AFP/TTXVN |
របៀបវារៈរួមមានកិច្ចសហប្រតិបត្តិការទ្វេភាគីដូចជា៖ ទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងការផ្លាស់ប្តូរវប្បធម៌ ក៏ដូចជាស្ថានភាពក្នុងតំបន់ និងពិភពលោក។ បើទោះបីជាមិននាំចេញសេចក្តីថ្លែងការណ៍រួមក៏ដោយ ប៉ុន្តែភាគីទាំងពីបានវាយតម្លៃជាវិជ្ជមានចំពោះទំនាក់ទំនងទ្វេភាគី។ មេដឹកនាំស.ប.បកូរ៉េជឿជាក់ថា ដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ីលើកនេះ និងការពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងក្លាយជាកម្លាំងចលករសម្រាប់បង្កើតទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រដែលមិនអាចបំបែកបានរវាងប្រទេសជិតខាងទាំងពីរ។
រីឯភាគីរុស្ស៊ីវិញ នៅក្នុងបទសម្ភាសន៍មួយនៅលើប៉ុស្តិ៍ទូរទស្សន៍ Russia-1 ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានឲ្យដឹងថា កិច្ចពិភាក្សាជាមួយមេដឹកនាំស.ប.បកូរ៉េគឺស្មោះត្រង់និងមានប្រសិទ្ធភាព ។ ប្រធានាធិបតី Putin បានសង្កត់ធ្ងន់ថា បច្ចុប្បន្នមាន "គម្រោងគួរឲ្យទាក់ទាញជាច្រើន" រវាងប្រទេសទាំងពីរ ព្រមទាំងវិស័យកសិកម្ម ក៏ដូចជាការតភ្ជាប់គមនាគមនិងភស្តុភារ៕