រុស្ស៊ី និងអ៊ុយក្រែន ដោះដូរអ្នកទោសសង្គ្រាមជិត ២០០នាក់

(VOVWORLD) - នាថ្ងៃទី ៤ ខែកុម្ភៈ អគ្គសេនាធិការរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak បាននិយាយថា ជនជាតិអ៊ុយក្រែនចំនួន ១១៦ នាក់ត្រូវបានដោះលែង។ ក្នុងពេលជាមួយគ្នានោះដែរ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីក៏បានដកស្រង់សម្តីក្រសួងការពារជាតិនៃប្រទេសនេះថា ពលរដ្ឋរុស្ស៊ីចំនួន ៦៣នាក់ ត្រូវបានដោះលែងនៅក្នុងលើកនេះ។
រុស្ស៊ី និងអ៊ុយក្រែន ដោះដូរអ្នកទោសសង្គ្រាមជិត ២០០នាក់ - ảnh 1ទាហានអ៊ុយក្រែនដើរល្បាតក្នុងភូមិ Katerynivka តំបន់ Lugansk ភាគខាងកើតអ៊ុយក្រែន។ (រូបថត៖ AFP/TTXVN)

ការដោះដូរអ្នកទោសធ្វើឡើងតាមរយៈប្រទេសអន្តរការីមួយគឺ អេមីរ៉ាតអារ៉ាប់រួម (UAE)។ ការដោះដូរអ្នកទោសចុងក្រោយរវាងរុស្ស៊ី និងអ៊ុយក្រែនបានធ្វើឡើងនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២ ដែលក្នុងនោះអ្នកទោសសរុបចំនួន ២១៨ នាក់នៃភាគីទាំងពីរត្រូវបានដោះលែង។

មុននោះ នៅចុងខែវិច្ឆិកាឆ្នាំមុន តំណាងរុស្ស៊ី និងអ៊ុយក្រែនបានជួបប្រជុំគ្នានៅ UAE និងពិភាក្សាអំពីលទ្ធភាពនៃការដោះដូរអ្នកទោស ដោយបើកការនាំចេញជីរបស់រុស្ស៊ីទៅកាន់អាស៊ី និងអាហ្រ្វិក តាមរយៈបំពង់បង្ហូរប្រេងរបស់អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ