រុស្ស៊ី និងអ៊ុយក្រែនវាយតម្លៃថាមាន “ឱកាសសម្រុះសម្រួល”
(VOVWORLD) - ក្នុងការចរចាជុំទី ៤ រវាងរុស្ស៊ី និងអ៊ុយក្រែនដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ១៦ មិនា តាមអនឡាញក្នុងថ្ងៃទី ៣ ជាប់ៗគ្នានោះ ភាគីទាំងពីរបានផ្ដោតសំខាន់លើការពិភាក្សាអំពីយន្តការអព្យាក្រឹតភាពសម្រាប់អ៊ុយក្រែន។
ក្រុមចរចារុស្ស៊ីក្នុងជំនួបតាមអ៊ីនធឺណិតជាមួយភាគីអ៊ុយក្រែន (រូបថត៖ Telegram) |
ក្រុមមន្ត្រីនៃប្រទេសទាំងពីរបានវាយតម្លៃថា ការចរចាកំពុងស្ថិតក្នុងដំណាក់កាលសំខាន់ ហើយមានឱកាសសម្រេចបានការសម្រុះសម្រួលគ្នា។ ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ីបានដកស្រង់ប្រសាសន៍របស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ក្នុងជុំចរចាបច្ចុប្បន្ននេះ ភាគីទាំងពីរកំពុងពិភាក្សាអំពីយន្តការអព្យាក្រឹតភាពសម្រាប់អ៊ុយក្រែន ហើយនេះអាចជាកត្តា "ជួយសម្រុះសម្រួលគ្នា" ។ មុននេះ ប្រធានក្រុមចរចារបស់រុស្ស៊ី លោក Boris Medinsky បាននិយាយថា ភាគីទាំងពីរកំពុងពិភាក្សាអំពីយន្តការ "រដ្ឋអព្យាក្រឹតគ្មានយោធា" សម្រាប់អ៊ុយក្រែន ប៉ុន្តែ "រដ្ឋនោះនៅតែមានកងទ័ព និងកងទ័ពជើងទឹកដោយឡែករបស់ខ្លួន" ។
ក្នុងពេលនោះ ខុទ្ទកាល័យរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសប្រសាសន៍របស់តំណាងគណៈប្រតិភូអ៊ុយក្រែន និងជាទីប្រឹក្សាការិយាល័យប្រធានាធិបតី លោក Mykhailo Podolyak បានឲ្យដឹងថា ភាគីទាំងពីរកំពុងពិភាក្សាអំពីទម្រង់មួយ ដែលមានការធានាសន្តិសុខដោយមានលក្ខណៈចាប់បង្ខំខាងគតិយុត្តិ ហើយមានការចូលរួមពីដៃគូអន្តរជាតិនានាផងដែរ៕