រុស្ស៊ី និងអ៊ីរ៉ង់ ចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងរូបិយវត្ថុ

(VOVWORLD) - កាលពីថ្ងៃទី ៦ ខែកក្កដា ទេសាភិបាលធនាគារកណ្តាលនៃប្រទេសអ៊ីរ៉ង់ លោក Mohammad-Reza Farzin បានឲ្យដឹងថា អ៊ីរ៉ង់ និងរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរូបិយវត្ថុធ្វើពាណិជ្ជកម្មទ្វេភាគី ធានាសមត្ថភាពទូទាត់ដោយរូបិយប័ណ្ណក្នុងស្រុករបស់ប្រទេសទាំងពីរ ក្នុងប្រតិបត្តិការពាណិជ្ជកម្ម។

ទេសាភិបាលនៃធនាគារកណ្តាលអ៊ីរ៉ង់បានជួបពិភាក្សាទ្វេភាគីជាមួយប្រមុខធនាគារកណ្តាលនៃប្រទេសរុស្ស៊ីនៅទីក្រុង Saint Petersburg ហើយភាគីទាំងពីរបានសុក្រឹត្យកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា។ កិច្ចព្រមព្រៀងនេះ ធានាការទូទាត់ជាប្រាក់ ruble និងប្រាក់ rial សម្រាប់ប្រតិបត្តិការពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។

រុស្ស៊ី និងអ៊ីរ៉ង់ ចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងរូបិយវត្ថុ - ảnh 1ប្រាក់ ruble របស់រុស្ស៊ី។ រូបថត៖ AFP/TTXVN

យោងតាមកិច្ចព្រមព្រៀងនេះ ប្រព័ន្ធធនាគារ Shetab របស់អ៊ីរ៉ង់នឹងតភ្ជាប់ទៅប្រព័ន្ធអន្តរធនាគារ MIR របស់រុស្ស៊ីនៅចុងខែសីហាខាងមុខ។ ពលរដ្ឋអ៊ីរ៉ង់អាចដកប្រាក់រូបល (ruble) ពីម៉ាស៊ីន ATM ដោយប្រើប្រាស់កាតធនាគាររបស់អ៊ីរ៉ង់ ហើយពលរដ្ឋរុស្ស៊ីអាចប្រើប្រាស់កាតធនាគាររបស់ពួកគេដើម្បីដកប្រាក់នៅម៉ាស៊ីន ATM ក្នុងប្រទេសអ៊ីរ៉ង់ និងប្រើប្រាស់ប័ណ្ណឥណទានរបស់អ៊ីរ៉ង់នៅកន្លែងដកសាច់ប្រាក់នៅក្នុងប្រទេសរុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ