រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត បន្តកាត់បន្ថយការផ្គត់ផ្គង់ប្រេង

(VOVWORLD) - នាថ្ងៃទី ៣ ខែសីហា ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានឲ្យដឹងថា ប្រទេសនេះនឹងកាត់បន្ថយការនាំចេញប្រេងប្រហែល ៣០០.០០០ បារ៉ែលក្នុងមួយថ្ងៃនៅខែកញ្ញាខាងមុខ។ 
 រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត បន្តកាត់បន្ថយការផ្គត់ផ្គង់ប្រេង - ảnh 1ស្ថានីយ៍បូមប្រេងនៅក្នុងភូមិ Yamashi ក្នុងស្រុក Almetyevsk សាធារណរដ្ឋតាតាស្តង់ (សហព័ន្ធរុស្ស៊ី)។ រូបថត៖ AP/VNA

លោក Novak បានបញ្ជាក់ថា ការកាត់បន្ថយទិន្នផលនាំចេញខាងលើ គឺស្ថិតក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យមានតុល្យភាពទីផ្សារប្រេង។ កាលពីមុននោះ រុស្ស៊ីបានសន្យាកាត់បន្ថយទិន្នផលប្រេងរ៉ែប្រមាណ ៥០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ឬ ៥% នៃទិន្នផលប្រេងរ៉ែរបស់ខ្លួន ចាប់ពីខែមីនាដល់ដំណាច់ឆ្នាំ ២០២៣។ នៅថ្ងៃដដែល មន្ត្រីអារ៉ាប៊ីសាអូឌីតម្នាក់ក៏បានឲ្យដឹងថា ប្រទេសនេះនឹងបន្តអនុវត្តកិច្ចព្រមព្រៀងកាត់បន្ថយទិន្នផលដោយស្ម័គ្រចិត្តចំនួន ១ លានបារ៉ែលក្នុងមួយថ្ងៃសម្រាប់រយៈពេលមួយខែបន្ថែមទៀត រហូតដល់ចុងខែកញ្ញា។

រុស្ស៊ីជាប្រទេសនាំចេញប្រេងរ៉ែធំទីពីរនៅលើពិភពលោកបន្ទាប់ពីអារ៉ាប៊ីសាអូឌីត។ តម្លៃប្រេងរ៉ែបានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីប្រទេសទាំងពីរនេះបានប្រកាសកាត់បន្ថយទិន្នផលកាលពីដើមខែកក្កដា ដែលតម្លៃប្រេង Brent បានកើនឡើងពី ៧៦ ដុល្លារ/បារ៉ែល ដល់ជាង ៨៣ ដុល្លារ-បារ៉ែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ