រុស្ស៊ី បារាំងនិងអាល្លឺម៉ង់ខំប្រឹងប្រែងស្វែងរកវិធានការសម្រាប់វិបត្តិនៅអ៊ុយក្រែន
|
រុស្ស៊ី បារាំងនិងអាល្លឺម៉ង់ខំប្រឹងប្រែងស្វែងរកវិធានការសម្រាប់វិបត្តិ
នៅអ៊ុយក្រែន (រូបថតៈTTXVN ) |
(VOVworld)-ក្រោយពេលដែលរុស្ស៊ីនិងបណ្តាប្រទេសអឺរ៉ុបមិនអាចបញ្ចុះបញ្ចូល
ឲ្យ អ៊ុយក្រែនពន្យាបទឈប់បាញ់នៅភាគខាងកើតរបស់ប្រទេសនេះ រដ្ឋមន្រ្តីការ
បរទេស រុស្ស៊ី អាល្លឺម៉ង់ បារាំងនិងអ៊ុយក្រែនបានមានផែនការជួបគ្នានៅរដ្ឋធានី
ប៉ែកឡាំង (អាល្ល៉ម៉ង់)នាថ្ងៃទី២កក្កដា ដើម្បីជម្រុញការផ្តួចផ្តើមគំនិតសន្តិភាព
សំដៅដោះស្រាយ វិបត្តិនៅអ៊ុយក្រែន។ មុននោះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក
Sergei Lavrov បានមាន ការចរចារតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក
លោកJohn Kerry ដើម្បី ដាស់តឿនអាមេរិកបង្កសម្ពាធឲ្យរដ្ឋអំណាចអ៊ុយក្រែន
បញ្ចប់យុទ្ធនាការយោធា នៅភាគខាងកើត។ ក្នុងពេលជាមួយនោះ លោក Kerry
បានប្រកាសថា អាមេរិកនិងបណ្តា ប្រទេសអឺរ៉ុបនឹងបន្តសំណូមពររុស្ស៊ី បញ្ចប់រាល់
សកម្មភាពផ្គត់ផ្គង់អាវុធឲ្យកងកម្លាំង ការពារតំបន់នៅភាគខាងកើតអ៊ុយក្រែន៕