រុស្ស៊ី៖ ប្រទេសលោកខាងលិចចាំបាច់ត្រូវមានសុច្ឆន្ទៈដើម្បីបញ្ឈប់ជម្លោះអ៊ុយក្រែន
(VOVWORLD) - កាទូតតែង តែជាអាទិភាពចម្បងរបស់រុស្ស៊ី ប៉ុន្តែក្នុងករណីនេះ រុស្ស៊ីបានសាកល្បងគ្រប់លទ្ធភាព ប៉ុន្តែមិនទទួលបានលទ្ធផលឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសសហព័ន្ធរុស្ស៊ី លោកស្រី Maria Zakharova (រូបថត៖ រ៉យទ័រ) |
នាថ្ងៃទី ២២ ខែកុម្ភៈ នៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ីអ្នកនាំពាក្យក្រសួងការបរទេសសហព័ន្ធរុស្ស៊ី លោកស្រី Maria Zakharova បានចាត់ទុកថា ដើម្បីបញ្ឈប់ជម្លោះនៅអ៊ុយក្រែនយ៉ាងឆាប់រហ័ស ចាំបាច់ត្រូវមានសុឆន្ទៈនយោបាយពីប្រទេសលោកខាងលិច និងអ៊ុយក្រែន ប៉ុន្តែរុស្ស៊ីមើលមិនឃើញប្រការនេះឡើយ។
អញ្ជើញថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោកស្រី Maria Zakharova បានអះអាងសារជាថ្មីម្ដងទៀតថា កាទូតតែង តែជាអាទិភាពចម្បងរបស់រុស្ស៊ី ប៉ុន្តែក្នុងករណីនេះ រុស្ស៊ីបានសាកល្បងគ្រប់លទ្ធភាព ប៉ុន្តែមិនទទួលបានលទ្ធផលឡើយ។ លោកស្រី Maria Zakharova បានសង្កត់ធ្ងន់ថា រុស្ស៊ីមិនបដិសេធការសន្ទនា មិនបដិសេធ
ការស្វែងរកវិធានការការទូត ដើម្បីដោះស្រាយជម្លោះ ហើយអះអាងថានេះគឺជាជំហរមិនផ្លាស់ប្តូររបស់ទីក្រុងម៉ូស្គូចំពោះសម្ព័ន្ធមិត្ត មិត្តភក្តិ និងដៃគូ ឬសូម្បីតែចំពោះប្រទេសអមិត្ត។ លើសពីនេះទៅទៀត លោកស្រី Zakharova ក៏បានរិះគន់បណ្តាប្រទេសលោកខាងលិច ព្រោះបន្តផ្គត់ផ្គង់សព្វាវុធដល់ទីក្រុងគៀវ៕