រុស្ស៊ី៖ “មិនត្រូវចាប់បង្ខំឲ្យអ៊ុយក្រែនក្នុងការជ្រើសរើសទំនាក់ទំនងជាមួយរុស្ស៊ីឬលោកខាងលិចឡើយ”
|
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov (Image: VOV) |
(VOVworld) – “មិនត្រូវចាប់បង្ខំឲ្យអ៊ុយក្រែនក្នុងការជ្រើសរើសទំនាក់ទំនងជិត
ស្និតជាមួយរុស្ស៊ីឬលោកខាងលិចឡើយ”។ នេះគឺជាសេចក្តីថ្លែងការរបស់រដ្ឋមន្ត្រី
ការបរទេសរុស្ស៊ី លោក Sergei Lavrov ដែលត្រូវបាននាំចេញ នៅសន្និសីទ
កាសែតរួមជាមួយសមភាគី Luxembourg លោក Jean Asselborn ក្រោយពីការ ចរចារអំពីស្ថានភពនៅអ៊ុយក្រែន នាថ្ងៃទី ២៥ កុម្ភៈ។ នេះក៏ជាការព្រមានថ្មីបំផុត របស់មូស្គូរដែលបានលើកច្បាស់ថា៖ សហភាពអឺរ៉ុប (EU) និងអាមេរិកមិនគប្បី កំណត់អនាគតរបស់អ៊ុយក្រែនទេ។ តាមលោក Lavrov ថា៖ រុស្ស៊ីនិងលោកខាងលិច ត្រូវជួបសន្ទនាជាមួយភាគីនានានៅអ៊ុយក្រែនដើម្បីពិភាក្សាអំពីវិធានការណ៍ បន្ធូស្រាលភាពតានតឹងនាបច្ចុប្បន្ន នឹងមិនគប្បីស្វែងរករបៀបទទួលបាន ផលប្រយោជន៍សំរាប់ភាគីណាមួយឡើយ ជាពិសេស ក្នុងកាលៈទេសៈ ការសន្ទនាជាតិគឺចាំបាច់ណាស់។ រដ្ឋមន្ត្រី Lavrov ក៏បានអះអាងថា៖ រុស្ស៊ីរក្សា គោលជំហរមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់អ៊ុយក្រែន ហើយសង្ឃឹមថា៖បណ្ដាដៃគូផ្សេងៗក្នុងសហគមន៍អន្តរជាតិនឹងធ្វើដូច្នេះ៕