រុស្ស៊ី៖ រូបភាពអំពីការវាយប្រហារដោយអាវុធគីមីនៅស៊ីរីត្រូវបានរៀបចំឡើង
(VOVWORLD) -ថ្លែងមតិនៅក្នុងសន្និសីទកាសែត លោក Kirilov បានសង្កត់ធ្ងន់ថា៖ ខ្សែវីដេអូនៅ Ghouta ប៉ែកខាងកើតមានសញ្ញារៀបចំឡើង។ ជាក់ស្ដែងគឺមានសាកសពរបស់កុមារមួយនាក់ ត្រូវបានបញ្ជូនទៅកាន់ផ្ទះផ្សេងៗជាច្រើន ដើម្បីថតរូបភាពឲ្យបានច្រើន។
រូបភាពអំពីការវាយប្រហារដោយអាវុធគីមីនៅស៊ីរីត្រូវបានរៀបចំឡើង |
នាថ្ងៃទី ១៦ មេសា មេបញ្ជាការកងកម្លាំងការពារនុយក្លេអ៊ែរ ជីវសាស្ត្រ និងគីមីរុស្ស៊ី លោក Igor Kirilov បានវាយតម្លៃថា៖ ខ្សែវីដេអូអំពីករណីវាយប្រហារដោយអាវុធគីមីនៅទីរួមស្រុក Douma របស់ស៊ីរីត្រូវបានរៀបចំឡើង ហើយរបស់ដែលប្រទេសលោកខាងលិចហៅថាជាភស្តុតាងអំពីករណីវាយប្រហារពោលខាងលើគឺមិនគួរទុកចិត្តឡើយ។ ថ្លែងមតិនៅក្នុងសន្និសីទកាសែត លោក Kirilov បានសង្កត់ធ្ងន់ថា៖ ខ្សែវីដេអូនៅ Ghouta ប៉ែកខាងកើតមានសញ្ញារៀបចំឡើង។ ជាក់ស្ដែងគឺមានសាកសពរបស់កុមារមួយនាក់ ត្រូវបានបញ្ជូនទៅកាន់ផ្ទះផ្សេងៗជាច្រើន ដើម្បីថតរូបភាពឲ្យបានច្រើន។ លោក Kirilov ក៏បានឲ្យដឹងថា៖ ក្រុមអ្នកជំនាញការចំណុះអង្គការហាមប្រាមអាវុធគីមី (OPCW) គ្រោងនឹងអនុវត្តន៍ការស៊ើបអង្កេតលើករណីពោលខាងលើនាថ្ងៃទី ១៨ មេសាខាងមុខ។
នាថ្ងៃដដែល មនុស្សជាច្រើនកុះករ ដែលគាំទ្រប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានចុះដើតាមដងវិថីនៅទីក្រុងDamacus ដើម្បីបង្ហាញការគាំទ្រចំពោះរដ្ឋាភិបាល បន្ទាប់ពីអាមេរិក អង់គ្លេស និងបារាំងបានបាញ់បង្ហោះកាំជ្រូចជាង ១០០ គ្រាប់ តម្រង់ទៅលើប្រទេសេមជ្ឈឹមបូព៌ានេះ។
ក៏នាថ្ងៃទី ១៦ មេសា ខុទ្ទកាល័យប្រធានាធិបតីបារាំងបានឲ្យដឹងថា៖ ប្រទេសខ្លួននឹងលៃទុកទឹកប្រាក់ចំនួន ៦២ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភប្រជាជនស៊ីរីផងដែរ៕