រុស្ស៊ី សហភាពអឺរ៉ុប និងអ៊ុយក្រែនចរចាអំពីកិច្ចព្រមព្រៀងឧស្ម័នដុត
(VOVWORLD) -អនុប្រធានគណៈកម្មការអឺរ៉ុបលោក Maros Sefchovich បានឲ្យដឹងថា គណៈកម្មការអឺរ៉ុបនឹងខិតខំប្រឹងប្រែងដើម្បីទទួលឲ្យបានកិច្ចសន្យាស្ដីពីការដឹកជញ្ជូនរយៈពេលវែងសម្រាប់រដ្ឋអំណាច Kiev ដើម្បីធានាថាប្រព័ន្ធដឹកជញ្ជូនឧស្ម័នរបស់អ៊ុយក្រែនអាចទាក់ទាញការវិនិយោគ សំដៅធ្វើទំនើបកម្ម។
រដ្ឋមន្ត្រីថាមពលរុស្ស៊ីលោក Alexander Novak (រូបថត៖ Eurasian Business) |
រដ្ឋមន្ត្រីថាមពលរុស្ស៊ីលោក Alexander Novak បានប្រកាសថា រុស្ស៊ីត្រៀមខ្លួនជាស្រេចជួបចរចាជាមួយ អ៊ុយក្រែន និងសហភាពអឺរ៉ុប (EU) ប្រកបដោយលក្ខណៈស្ថាបនាស្ដីពីឧស្ម័នដុត។ ខ្លឹមសារសំខាន់នៃការចរចារគឺដើម្បីពន្យារពេលចំពោះកិច្ចសន្យាដឹកជញ្ជូនឧស្ម័នពីរុស្ស៊ីទៅកាន់ សហភាពអឺរ៉ុប ដោយឆ្លង់កាត់ទឹកដី អ៊ុយក្រែន ក្រោយឆ្នាំ២០១៩ ព្រោះថាកិច្ចព្រមព្រៀងនាបច្ចុប្បន្ននឹងផុតកំណត់នាចុងឆ្នាំ ២០១៩។
អនុប្រធានគណៈកម្មការអឺរ៉ុបលោក Maros Sefchovich បានឲ្យដឹងថា គណៈកម្មការអឺរ៉ុបនឹងខិតខំប្រឹងប្រែងដើម្បីទទួលឲ្យបានកិច្ចសន្យាស្ដីពីការដឹកជញ្ជូនរយៈពេលវែងសម្រាប់រដ្ឋអំណាច Kiev ដើម្បីធានាថាប្រព័ន្ធដឹកជញ្ជូនឧស្ម័នរបស់អ៊ុយក្រែនអាចទាក់ទាញការវិនិយោគ សំដៅធ្វើទំនើបកម្ម។
ក្នុងពេលនោះ លោក Novak បានឲ្យដឹងថា ទីក្រុងម៉ូស្គូបានត្រៀមខ្លួនជាស្រេចពន្យារពេលកិច្ចសន្យានាបច្ចុប្បន្ននេះ ក្នុងរយៈពេល ១ ឆ្នាំទៀត។ ប៉ុន្តែ អ៊ុយក្រែនសង្ឃឹមថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលវេង ព្រោះក្នុងករណីបញ្ចប់ការដឹកជញ្ជូននោះ ថវិការបស់អ៊ុយក្រែននឹងខាតបង់ប្រមាណ ៣ ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ៕