|
ទិដ្ឋភាពក្រោយពីការវាយប្រហារតាមជើងអាកាសនៅ Deir al-Zor ប្រទេសស៊ីរី
(រូបថត៖Reuters/TTXVN) |
(VOVworld) - សារព័ត៌មានរុស្ស៊ីនាថ្ងៃទី១៧ មេសា បានដកស្រង់សម្ដីអនុរដ្ឋ
មន្រ្តីការបរទេសប្រទេសនេះលោក Mikhail Bogdanov ឲ្យដឹងថា តំណាងការទូតរបស់
រុស្ស៊ី អាមេរិកនិងអ.ស.ប មានផែនការជួបប្រជុំអំពីស្ថានភាពស៊ីរីនៅទីក្រុងហ្សឺណែវ
របស់ស្វីសនាសប្ដាហ៍ខាងមុខ។ភាពតានតឹងនៅស៊ីរីកាន់តែធ្ងន់ធ្ងរក្រោយពីអាមេរិក
បាញ់កាំជ្រួចប្រភេទ Tomahawk ចំនួន៥៩គ្រាប់ទៅលើមូលដ្ឋានកងទ័ពជើងអាកាស
ស៊ីរី ដោយមូលហេតុថា តបតវិញករណីវាយប្រហារ ដែលជាប់សង្ស័យមានការ
ប្រើប្រាស់អាវុធគីមីនៅទីរួមខេត្តមួយចំណុះខេត្ត Idlib របស់ស៊ីរី។ប្រធានាធិបតី
រុស្ស៊ីលោក Vladimir Putin ប្រកាសថា នេះជាអំពើឈ្លាន ពានប្រទេសមានអធិប
តេយ្យភាព រំលោភបំពានច្បាប់អន្តរជាតិដោយឈរលើ មូលហេតុប្រឌិត។រដ្ឋ
អំណាចស៊ីរីក៏បានអះអាងថា កងកម្លាំងប្រដាប់អាវុធស៊ីរីមិន ដែលធ្លាប់ហើយក៏នឹង
មិនដែលប្រើប្រាស់អាវុធគីមីឡើយ៕