រុស្ស៊ី អាល្លឺម៉ង់និងបារាំងបន្តពិភាក្សាអំពីវិបត្តិនៅអ៊ុយក្រែន
|
សភាពការណ៍ នៅ អ៊ុយក្រែន |
(VOVworld)-នាថ្ងៃទី២៩មិថុនា ក្នុងការចរចារតាមទូរស័ព្ទស្តីអំពីសភាពការណ៍ នៅ
អ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អធិការបតីអាល្លឺម៉ង់ លោកស្រី
Angela Merkel និងប្រធានាធិបតីបារាំងលោក Francois Hollande បានអំបាវនាវ ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko ឲ្យពន្យាបទឈប់បាញ់នៅភាគ
ខាង កើតនៃប្រទេសនេះ។ ក្រោយពីការអំពាវនាវអូសបន្លាយបទឈប់បាញ់និងរក្សា
រាល់ការ ទាក់ទងជាប្រចាំ ថ្នាក់ដឹកនាំរុស្ស៊ី អាល្លឺម៉ង់និងបារាំង ក៏បានអប់អរសាទរ
ចំពោះ ការដោះលែងឲ្យអ្នកសង្កេតការណ៍របស់អង្គការសន្តិសុខនិងសហប្រតិបត្តិ
ការអឺរ៉ុប (OSCE) ដែលត្រូវអ៊ុយក្រែនចាប់ខ្លួនកាលពីថ្ងៃទី២៩ឧសភា៕