រុស្ស៊ី អ.ស.ប. និងអាមេរិកពិភាក្សាអំពីបញ្ហាផ្តល់ជំនួយមនុស្សធម៌នៅស៊ីរី
|
រុស្ស៊ី អ.ស.ប. និងអាមេរិកពិភាក្សាអំពីបញ្ហាផ្តល់ជំនួយមនុស្សធម៌នៅស៊ីរី (VNA) |
(VOVworld) – នាថ្ងៃទី ១១ សីហា ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា៖ ម៉ូស្គូ
បានដំណើរការពិភាក្សាជាមួយ អ.ស.ប. និងអាមេរិក ដើម្បីផ្លាស់ប្តូរមតិអំពី
ការផ្តល់ជំនួយមនុស្សធម៌សំរាប់ទីក្រុង Aleppo នៅស៊ីរី។ សេចក្តីប្រកាសរបស់
ក្រសួងការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ថា៖ ប្រទេសនេះគាំទ្រការផ្តើមគំនិត
របស់ អ.ស.ប. ស្តីពីការបង្កើតវិធានការឃ្លាំមើលរួមចំពោះសកម្មភាពផ្តល់
សកម្មភាព មនុស្សធម៌សំរាប់ទីក្រុង Aleppo តាមរយៈខ្សែផ្លូវ Castello។
ក្រៅពីនោះ បណ្ដា អង្គការផ្តល់ជំនួយមនុស្សធម៌សុទ្ធតែការពារសុវត្ថិភាព
ក្នុងដំណើដឹកជញ្ជូនទំនិញ ជួយឧបត្ថម្ភទៅកាន់ទីក្រុង Aleppo ផងដែរ។
ក្រសួងការបរទេសរុស្ស៊ីក៏បានអះ អាងជាថ្មីម្តងទៀតនូវសេចក្តីប្រកាស
នៃក្រសួងការពារជាតិនៃប្រទេសនេះ នាថ្ងៃទី ១០ សីហា ក្នុងការអនុវត្ត
បទឈប់បាញ់ដែលអូសបន្លាយក្នុងរយៈពេល ៣ ម៉ោង ជារៀលរាល់ថ្ងៃ
នៅក្រុង Aleppo ចាប់ពីថ្ងៃទី ១១ សីហា សំដៅបង្កលក្ខណៈងាយ ស្រួល
សំរាប់ក្រុមរថយន្តដឹកជញ្ជូនទំនិញមនុស្សធម៌ឈានចូលទីក្រុងនេះ។
ក្រសួងការបរទេសរុស្ស៊ីក៏បានសង្ឃឹមថា៖ ដៃគូនានាក្នុងតំបន់និង
អន្តរជាតិនឹង ជួយឧបត្ថម្ភស៊ីរីជំនះពុះពារលើវិបត្តិបច្ចុប្បន្នតាមរយៈ
វិធានការណ៍នយោបាយ ទៀតផង៕