រុស្ស៊ី-Nato នៅខ្វែងគំនិតអំពីផែនការខែនការពារកាំជ្រួចទ្វីបអឺរ៉ុប
(VOV) /  
|
រុស្ស៊ី-Nato នៅខ្វែងគំនិតអំពីផែនការខែនការពារកាំជ្រួចទ្វីបអឺរ៉ុប (VOV) |
Vovworld-ក្នុងកិច្ចប្រជុំក្រុមប្រឹក្សារុស្ស៊ី-Nato (NRC) នៅទីក្រុង Brussel
(បែលហ្ស៊ីក) នាថ្ងៃទី២៣តុលា រុស្ស៊ីនិងអង្គការ Nato មិនទទួលបានវឌ្ឍន៍ភាព
ណាមួយឡើយសំដៅបង្រួមការខ្វែងគំនិតនៅជុំវិញប្រព័ន្ធខែនការពារកាំជ្រួច
របស់ទ្វីបអឺរ៉ុប។ ប៉ុន្តែភាគីទាំងពីរសន្យានឹងបន្តខំប្រឹងប្រែងដើម្បីដោះស្រាយ
បញ្ហានេះ។ អគ្គលេខាធិការ Nato លោក Ander Fogh Rasmussen បានឲ្យដឹងថា ភាគីទាំងពីរត្រូវបន្តចរចារយ៉ាងស្មោះត្រង់ដើម្បីជំនះការខ្វែងគំនិតនាបច្ចុប្បន្ន។
ក្នុងពេលនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergei Shoigu បានអះ
អាងថា រុស្ស៊ីនឹងបន្តខំប្រឹងប្រែងសំដៅដោះស្រាយបញ្ហាជុំវិញផែនការខែនការ
ពារកាំជ្រួច ដោយស្ងើចសរសើរលទ្ធផលដែល NRC ទទួលបានដូចជាការជំរុញ
កិច្ចសហប្រតិបត្តិការសំដៅដោះស្រាយការព្រួយបារម្មណ៍រួមដូចជាប្រឆាំងលទ្ធិភេរវកម្មតម្លាភាពក្នុងការធ្វើសមយុទ្ធ៕
-VOV