រុស្ស៊ីកំណត់លក្ខខណ្ឌ សម្រាប់បញ្ចប់ប្រតិបត្តិការយោធាពិសេសនៅភាគខាងកើតប្រទេសអ៊ុយក្រែន

(VOVWORLD) - ថ្លែងទៅកាន់សារព័ត៌មាន នាថ្ងៃទី ១១ ខែមីនា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងពីគោលជំហររបស់រុស្ស៊ី នៅពេលដែលបានសួរអំពីរបៀបបញ្ចប់ប្រតិបត្តិការយោធាពិសេសនៅភាគខាងកើតប្រទេសអ៊ុយក្រែន ពោលគឺលោកខាងលិចត្រូវបន្ធូរបន្ថយក្តីកង្វល់ ដែលទីក្រុងម៉ូស្គូបាននាំចេញម្តងហើយម្តងទៀត។
រុស្ស៊ីកំណត់លក្ខខណ្ឌ សម្រាប់បញ្ចប់ប្រតិបត្តិការយោធាពិសេសនៅភាគខាងកើតប្រទេសអ៊ុយក្រែន - ảnh 1ប្រជាជនអ៊ុយក្រែនជម្លៀសចេញពីទីក្រុង Irpin ភាគពាយ័ព្យនៃទីក្រុង Kyiv ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២២។ (រូបថត៖AFP/TTXVN)

អ្នកនាំពាក្យវិមានក្រឹមឡាំងបានចាត់ទុកថា រាល់សំណើររជាក់ស្តែងរបស់ទីក្រុងម៉ូស្គូចំពោះទីក្រុងគៀវ សំដៅដោះស្រាយក្តីកង្វល់របស់រុស្ស៊ី កំពុងបានអ៊ុយក្រែនពិភាក្សាជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។

មុននោះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសង្កត់ធ្ងន់លើតម្រូវការបើកប្រតិបត្តិការយោធាពិសេសមួយ នៅភាគខាងកើតអ៊ុយក្រែន ដើម្បីការពារសន្តិសុខរបស់ប្រទេសខ្លួន បន្ទាប់ពីមិនទទួលបានមតិឆ្លើយតបប្រកបដោយស្ថាបនា ពីលោកខាងលិច ចំពោះការធានាសន្តិសុខរបស់រុស្ស៊ី រួមទាំងការពង្រីកដោយឥតឈប់ឈរ របស់អង្គការណាតូទៅកាន់ភាគខាងកើត។

ក្នុងការវិវឌ្ឍមួយផ្សេងទៀត បណ្តាប្រទេសលោកខាងលិចនៅតែបង្កើនការដាក់សម្ពាធលើរុស្ស៊ី។ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau កាលពីថ្ងៃទី ១១ ខែមីនា បានប្រកាសដាក់ទណ្ឌកម្មលើបុគ្គលរុស្ស៊ីចំនួន ៥ នាក់ រួមទាំងមហាសេដ្ឋី Roman Abramovich ផងដែរ ហើយបានហាមប្រាមក្រុមហ៊ុន និងអង្គភាពរុស្ស៊ីចំនួន ៣២ មិនឲ្យទិញឧបករណ៍ការពារជាតិពីកាណាដា។ លោកក៏មិនបានច្រានចោល ពីលទ្ធភាពនៃការបញ្ជូនយន្តហោះ ទៅជួយឧបត្ថម្ភជនភៀសខ្លួនអ៊ុយក្រែនជម្លៀសចេញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ