រុស្ស៊ី​កត់​សំគាល់​​សញ្ញា​វិជ្ជមាន​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង​ទៅកាន់​​អ៊ុយក្រែន

(VOVWORLD) - នៅក្នុងសេចក្តីប្រកាសមួយនៅថ្ងៃទី ៩ ខែកុម្ភៈ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានសង្កត់ធ្ងន់ថា មានសញ្ញាវិជ្ជមានសម្រាប់វិបត្តិនៅអ៊ុយក្រែន បន្ទាប់ពីកិច្ចប្រជុំរវាងមេដឹកនាំបារាំង និងអ៊ុយក្រែននៅទីក្រុងគៀវ។
រុស្ស៊ី​កត់​សំគាល់​​សញ្ញា​វិជ្ជមាន​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង​ទៅកាន់​​អ៊ុយក្រែន - ảnh 1ប្រធានាធិបតីបារាំង លោក Emmanuel Macron និងសមភាគិអ៊ុយក្រែនលោក Volodymyr Zelensky ក្នុងជំនួបនៅទីក្រុងគៀវ ថ្ងៃទី៩ ខែកុម្ភៈ។ (រូបថត៖ AFP/TTXVN)

នេះគឺជាបញ្ហាដែលអាចដោះស្រាយបានដោយផ្អែកលើការអនុវត្តយ៉ាងពេញលេញកិច្ចព្រមព្រៀងទីក្រុង Minsk ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥ រវាងរដ្ឋាភិបាលទីក្រុងគៀវ និងកងកម្លាំងដណ្ដើមឯករាជ្យនៅភាគខាងកើតប្រទេសអ៊ុយក្រែន។ ប៉ុន្តែ លោក Peskov បានចាត់ទុកថា ភាគីអ៊ុយក្រែន មិនទាន់មានកាយវិការជាក់ស្តែងណាមួយ ដែលគួរតែធ្វើឡើងតាំងពីយូរណាស់មកហើយ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា នាពេលបច្ចុប្បន្ន។

មុននោះ ក្នុងរយៈពេលពីថ្ងៃ គឺថ្ងៃទី ៧ និងទី ៨ ខែកុម្ភៈ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី និងអ៊ុយក្រែន ហើយបានជួបសន្ទនាជាមួយមេដឹកនាំនៃប្រទេសទាំងពីរ ដើម្បីស្វែងរកមធ្យោបាយដោះស្រាយភាពតានតឹងនាបច្ចុប្បន្ន រវាងទីក្រុងម៉ូស្គូ និងលោកខាងលិច។

នាថ្ងៃដដែល ថ្លែងទៅកាន់អ្នកសារព័ត៌មាន អគ្គលេខាធិការអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) លោក Stanislav Zas បានឲ្យដឹងថា អង្គការនេះ បានត្រៀមខ្លួនជាស្រេចដើម្បីចូលរួមក្នុងការចរចាររវាងរុស្ស៊ី និងលោកខាងលិច អំពីសំណើធានាសន្តិសុខប្រសិនបើមានការចាំបាច់៕


ប្រតិកម្មទៅវិញ

ផ្សេងៗ