រុស្ស៊ីកំទេចក្រុមពួកឧទ្ទាមដែលដំណើការវាយប្រហារតម្រង់ទៅលើនគរបាលនៅ Daghestan របស់រុស្ស៊ី

រុស្ស៊ីកំទេចក្រុមពួកឧទ្ទាមដែលដំណើការវាយប្រហារតម្រង់ទៅលើនគរបាលនៅ Daghestan របស់រុស្ស៊ី - ảnh 1
ក្រុមពួកឧទ្ទាមយ៉ាងតិចបំផុតចំនួន ២ ត្រូវកំទេចក្នុងការបាញ់ កាំភ្លើងតទល់ជាមួយកំលាំងនគរបាល នាថ្ងៃទី ១៥ កក្កដា ក្នុងតំបន់ Laksky (Image: Vietnamplus)

(VOVworld) – ក្រុមពួកឧទ្ទាមយ៉ាងតិចបំផុតចំនួន ២ ត្រូវកំទេចក្នុងការបាញ់ កាំភ្លើងតទល់ជាមួយកំលាំងនគរបាល នាថ្ងៃទី ១៥ កក្កដា ក្នុងតំបន់ Laksky ភាគកណ្ដាលសាធារណៈរដ្ឋ Daghestan របស់រុស្ស៊ី។ ស្ថាប័នមានសមត្ថកិច្ច
តំបន់ បានអះអាងថា៖ ក្រុមពួកឧទ្ទាមនេះបានដំណើការវាយប្រហារតម្រង់
ទៅលើរត់​យន្តដឹកនគរបាល នាថ្ងៃទី ១៥ កក្កដា កន្លងមក ដែលធ្វើឲ្យមនុស្ស
ចំនួន ៤ នាក់ត្រូវស្លាប់។ តាមប្រភពព័ត៌មានពោលខាងលើ បន្ទាប់ពីការវាយ
ប្រហារនេះ បានកើតមានឡើង ស្ថាប័នមានសមត្ថមិច្ច Daghestan បានដំណើរ
ការយុទ្ធនាការ ប្រឆាំងភេវរកម្មក្នុងតំបន់ Laksky​ និង Kulinsky ដើម្បីស្វែងរក
អ្នកបង្កការវាយ ប្រហារដ៏បង្ហូរឈាមនេះ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ