រុស្ស៊ីគាំទ្រចំពោះដំណោះស្រាយសន្តិភាពតាមរយៈការសន្ទនា

(VOVWORLD) - រុស្ស៊ីមិនមានចេតនាចាប់ផ្តើមសង្រ្គាមដោយតួអង្គតំណាងជាមួយលោកខាងលិច ហើយប្រែក្លាយវាទៅជាជម្លោះផ្ទាល់នោះឡើយ។ 
រុស្ស៊ីគាំទ្រចំពោះដំណោះស្រាយសន្តិភាពតាមរយៈការសន្ទនា - ảnh 1អនុប្រធានក្រុម ប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ីលោក Dmitry Medvedev។ (រូបថត៖ AFP/TTXVN)
នេះបើតាមការបញ្ជាក់របស់អនុប្រធានក្រុម ប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ីលោក Dmitry Medvedev ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធ ផ្សព្វផ្សាយរុស្ស៊ីកាលពីថ្ងៃទី ២៤ ខែមីនា។
យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS ចំពោះសំណួរថា តើវាសក្តិសមដែរឬ ទេដើម្បីផ្លាស់ប្ដូរពីសង្គ្រាមដោយតួអង្គតំណាងទៅជាជម្លោះផ្ទាល់មួយ ហើយចុងក្រោយកំណត់ថា តើភាគីណាឈ្នះនោះ អនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ីបានបញ្ជាក់ ចម្លើយថា "ទេ"។ លោកបានបញ្ជាក់ថា រុស្ស៊ីចង់ដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការចរចា។ មន្ត្រីសន្តិសុខរុស្ស៊ីរូបនេះក៏បានសង្កត់ធ្ងន់ដែរថា ហានិភ័យនៃជម្លោះ នុយក្លេអ៊ែរនៅតែមាន ហើយកើនឡើងជាមួយនឹងការដែលអាវុធដ៏គ្រោះថ្នាក់កាន់តែ ច្រើនឡើងៗត្រូវបានផ្គត់ផ្គង់ដល់អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ