រុស្ស៊ីគាំទ្រវិធីសន្តិភាពឲ្យជំលោះនៅស៊ីរី

រុស្ស៊ីនឹងធ្វើអស់ពីកំលាំងកាយចិត្តរបស់ខ្លួននិងគាំទ្របណ្ដាការខំប្រឹងប្រែងរបស់បេសក
ជនពិសេសនៃ អ.ស.ប និងសម្ព័នអារ៉ាប់ (AL) លោក Kofi Annan សំដៅស្វែងរកវិធីសន្តិ
ភាពឲ្យជំលោះនៅស៊ីរី។ នេះគឺជាសារយ៉ាងខ្លាំងក្លាដែលប្រធានាធិបតីរុស្ស៊ី Vladimir Putin បានធ្វើឡើងក្នុងជំនួបសន្ទនាជាមួយលោក Annan នៅវិមាន Kremlin នាថ្ងៃទី ១៧ កក្កដា។ ប្រធានាធិបតី Putin បានឲ្យដឹងថា៖ រុស្ស៊ីអបអរសាទការដែល ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. ពន្យាពេល បន្ថែម ៣ ខែ ឲ្យសកម្មភាពរបស់ ក្រុមអ្នកសង្គេតការណ៍នៅស៊ីរី។ រុស្ស៊ីក៏បាន
អំពាវនាវអនុវត្តបណ្ដាការព្រមព្រៀងដែលទទួលបាននៅជំនួបរបស់ក្រុមអន្តរជាតិធ្វើ
សកម្មភាពដើម្បីសន្តិភាពសំរាប់ស៊ីរីនៅទីក្រុង Geneva ស្វីស នាពេលថ្មីៗនេះដែរ។ ព្រម
ទាំង រៀបចំជំនួបទី ២ សំដៅបញ្ឃប់អំពើរហឹង្សាឈានទៅដល់ការបង្កើតសន្តិភាពឡើង
វិញនៅប្រទេស មជ្ឈឹមបូព៌ានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ