រុស្ស៊ីចង់លើកកម្ពស់ទំនាក់ទំនងរុស្ស៊ី-អាហ្វ្រិក
(VOVWORLD) - ប្រធានាធិបតីរុស្ស៊ីលោក ពូទីន រួមជាមួយប្រមុខរដ្ឋចំនួន ១៧ និងគណៈប្រតិភូប្រទេសអាហ្វ្រិកចំនួន ៤៩ បានចូលរួមសម័យប្រជុំពេញអង្គ នៅថ្ងៃទី ២៧ កក្កដា នៃកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្រ្វិក ដែលធ្វើឡើងនៅ St. Petersburg, សហព័ន្ធរុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិក។ រូបថត៖ Reuters |
ថ្លែងមតិក្នុងសម័យប្រជុំពេញអង្គ លោកពូទីនបានសង្កត់ធ្ងន់ថា រុស្ស៊ីចាត់ទុកភាពជាដៃគូជាមួយអាហ្រ្វិកជាទំនាក់ទំនងដ៏សំខាន់ ហើយមានបំណងចង់ជំរុញ ទៅជាទំនាក់ទំនងដ៏ទូលំទូលាយ។ រុស្ស៊ីតែងតែចាប់អារម្មណ៍ជាពិសេសក្នុងការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិដល់ទ្វីបអាហ្វ្រិក រួមទាំងជំនួយមនុស្សធម៌តាមរយៈអង្គការសហប្រជាជាតិ។ កាលពីឆ្នាំមុន ប្រទេសរុស្ស៊ីបានបញ្ជូនគ្រាប់ធញ្ញជាតិចំនួន ១១,៥ លានតោនទៅកាន់ទ្វីបអាហ្រ្វិក ហើយនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ចំនួននេះគឺ ១០ លានតោន។ រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់គ្រាប់ធញ្ញជាតិរាប់សែនតោនដោយឥតគិតថ្លៃដល់ប្រទេសអាហ្វ្រិកដែលត្រូវការជំនួយ ហើយក្នុងពេលជាមួយគ្នានេះ រុស្ស៊ីនឹងជួយអាហ្វ្រិកបង្កើតកសិកម្មផ្ទាល់ខ្លួន។
នៅក្នុងសម័យប្រជុំពេញអង្គ តំណាងប្រទេសអាហ្រ្វិកបានលើកឡើងពីតម្រូវការដើម្បីបញ្ចប់ប្រតិបត្តិការពិសេសនៅអ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងស្ដារខ្សែសង្វាក់ផ្គត់ផ្គង់ធញ្ញជាតិ និងជីឡើងវិញ។ ក្នុងនាមជាប្រមុខនៃប្រទេសកូម៉ូរ៉ូ ប្រធានសហភាពអាហ្វ្រិកលោក Azali Assoumani បានសម្តែងក្តីសង្ឃឹមចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរុស្ស៊ីលើគ្រប់វិស័យ។ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរុស្ស៊ី-អាហ្រ្វិក លោក Assoumani បានស្នើឱ្យផ្តោតលើភាពជាដៃគូសាធារណៈ និងឯកជន និងវិស័យដែលមានសក្តានុពលបំផុត រួមមានៈ កសិកម្ម ថាមពល និងការថែទាំសុខភាព៕