រុស្ស៊ីចង់ស្តារកិច្ចសន្ទនាឡើងវិញជាមួយ EU

(VOVWORLD) -  ដំណើរបំពេញទស្សនកិច្ចរបស់លោក Borrell ទៅកាន់ប្រទេសរុស្ស៊ីត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ៤ ដល់ ថ្ងៃទី៦ ខែកុម្ភៈ គឺជាដំណើរបំពេញទស្សនកិច្ចលើកដំបូងរបស់តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបប្រចាំប្រទេសរុស្ស៊ីចាប់តាំងពីឆ្នាំ ២០១៧។ 
រុស្ស៊ីចង់ស្តារកិច្ចសន្ទនាឡើងវិញជាមួយ EU - ảnh 1តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខនិងកិច្ចការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell  (រូបថត៖ euractiv.com)

នាថ្ងៃទី ៤ ខែកុម្ភៈ វិមានក្រឹមឡាំងបានប្រកាសថាប្រទេសរុស្ស៊ីមានបំណងចង់ស្តាការសន្ទនាឡើងវិញជាមួយសហភាពអឺរ៉ុប (EU) ដើម្បីពិភាក្សាអំពីការខ្វែងគំនិតគ្នា ក្នុងបរិបទដែលតំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខនិងកិច្ចការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បានមកបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូ។ 

 ដំណើរបំពេញទស្សនកិច្ចរបស់លោក Borrell ទៅកាន់ប្រទេសរុស្ស៊ីត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ៤ ដល់ ថ្ងៃទី៦ ខែកុម្ភៈ គឺជាដំណើរបំពេញទស្សនកិច្ចលើកដំបូងរបស់តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបប្រចាំប្រទេសរុស្ស៊ីចាប់តាំងពីឆ្នាំ ២០១៧។

គេរំពឹងថាក្នុងដំណើរទស្សនកិច្ចលើកនេះ លោក Borrell នឹងមានការពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ស្តីពីទំនាក់ទំនង EU -រុស្ស៊ី ក៏ដូចជាអំពីជំលោះនៅអ៊ុយក្រែនខាងកើតជាដើម។

ប្រតិកម្មទៅវិញ

ផ្សេងៗ