រុស្ស៊ីចោតប្រកាន់ទួរគីចេតនាបាញ់ទម្លាក់យន្តហោះ

រុស្ស៊ីចោតប្រកាន់ទួរគីចេតនាបាញ់ទម្លាក់យន្តហោះ - ảnh 1
រុស្ស៊ីចោតប្រកាន់ទួរគីចេតនាបាញ់ទម្លាក់យន្តហោះ

          (VOV)_អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov នា​ថ្ងៃទី
២៣ ធ្នូ បានចាត់ទុកថា៖ក្នុងស្ថានភាពជាក់ស្ដែង ភាគីទួរគីបានមានផែនការ មុន ក្នុង
ការបាញ់ទម្លាក់យន្តហោះ Su-24 របស់រុស្ស៊ី នាថ្ងៃទី២៤ វិច្ឆិកា។  លោក​ Igor
Konashenkov បាននាំចេញប្រការនេះ បន្ទាប់ពីពេលកាសែតទួរគីបាន​ដក​ស្រង់ពាក្យ
សំដីរបស់អ្នកនាំពាក្យរដ្ឋាភិបាលទួរគី Numan Kurtilmus ប្រកាស​នូវបណ្ដាព័ត៍មាន
ស្ដីអំពីបរិមាណជើងហោះហើររបស់កងទ័ពជើងអាកាសរុស្ស៊ីនៅស៊ីរី។ អ្នកនាំពាក្យ
ក្រសួងការពារជាតិរុស្ស៊ីបានចាត់ទុកថា៖ Ankara មាន​ព័ត៍មាន​នេះ ដោយសារភាគី
រុស្ស៊ីជូនដំណឹងអំពីជើងហោះហើរនានានេះតាមកិច្ច​ព្រមព្រៀងជាមួយភាគី​អាមេរិក
 ហើយភាគីអាមេរិកចែករំលែកព័ត៍មាននេះជាមួយ​ទួរគី​ដូចជាសម្ព័ន្ធមិត្ត។ តាមនោះ
 ពេលបាញ់ទម្លាក់យន្តហោះ Su-24 អគ្គសេនា​ធិការកងទ័ពទ័រគីដឹងច្បាស់អំពីរយៈ
ពេល និងតំបន់ ដែលយន្តហោះរបស់រុស្ស៊ី​កំពុងបំពេញភារកិច្ចរបស់ខ្លួន។ដូច្នេះ 
សេចក្ដីប្រកាសរបស់អ្នកនាំពាក្យរដ្ឋាភិបាលទួរគីនេះ ត្រូវបានចាត់ទុកជាការទទួល
ស្គាល់ជាផ្លូវការអំពីផែនការកំទេច​យន្តហោះរុស្ស៊ី ក្នុងដែនអាកាសរបស់ស៊ីរី និង
សំដៅសម្លាប់ទាហានរុស្ស៊ី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ