រុស្ស៊ីចោទប្រកាន់ប្រទេសលោកខាងលិចបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ខណៈពេលដែលផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន
(VOVWORLD) - ទាហានអ៊ុយក្រែនក្រោមជំនួយរបស់ពួកគេបានបន្តបាញ់ផ្លោងតំបន់សុខសន្តិភាពរបស់ Donbass ដូចដែលពួកគេបានធ្វើអស់រយៈពេលប្រាំបីឆ្នាំមកហើយ ដោយបានសម្លាប់ស្ត្រី មនុស្សចាស់ និងកុមារ។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ V.Nebenzia (ប្រថត៖ rianovosti) |
កាលពីថ្ងៃទី ២ ខែមិថុនា អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីបញ្ហាធានាការទទួលខុសត្រូវចំពោះឧក្រិដ្ឋជនក្នុងជម្លោះ តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិលោក Vasily Nebenzia បានប្រកាសថា តាមរយៈ ការផ្គត់ផ្គង់អាវុធដ៏លើសលប់ដល់អ៊ុយក្រែន ដែលត្រូវបានបានចាត់ទុកថា ដើម្បីពង្រឹងសក្តានុពល និងសមត្ថភាពប្រឆាំងនឹងរុស្ស៊ីនោះ ប្រទេសលោកខាងលិចកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមផ្សេងទៀត។ ទាហានអ៊ុយក្រែនក្រោមជំនួយរបស់ពួកគេបានបន្តបាញ់ផ្លោងតំបន់សុខសន្តិភាពរបស់ Donbass ដូចដែលពួកគេបានធ្វើអស់រយៈពេលប្រាំបីឆ្នាំមកហើយ ដោយបានសម្លាប់ស្ត្រី មនុស្សចាស់ និងកុមារ។
មុននេះ លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី លោក D.Peskov បានប្រកាសថា ការបំពាក់អាវុធទំនើបៗដល់អ៊ុយក្រែន នឹងនាំឱ្យប្រទេសនេះរងទុក្ខវេទនា។ ការដែលអ៊ុយក្រែនបានខិតខំប្រឹងប្រែងប្រើប្រាស់អាវុធបរទេសដែលប្រទេសនេះទទួលបាន ដើម្បីប្រឆាំងនឹងគោលដៅនៅរុស្ស៊ីនឹងនាំឲ្យស្ថានការណ៍វិវឌ្ឍន៍អវិជ្ជមាន។ លោកបានឲ្យដឹងថា រាល់គោលដៅក្នុងប្រតិបត្តិការយោធាពិសេសរបស់កងទ័ពរុស្ស៊ីនឹងនៅតែសម្រេចបានដដែលផងដែរ៕