រុស្ស៊ីចោទប្រកាន់ប្រទេសអ៊ឺរ៉បមួយចំនួនញុះញូងបង្កភាពតានតឹងនៅអ៊ុយក្រែន

រុស្ស៊ីចោទប្រកាន់ប្រទេសអ៊ឺរ៉បមួយចំនួនញុះញូងបង្កភាពតានតឹងនៅអ៊ុយក្រែន - ảnh 1
រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Seigei Lavrov (រូបថតៈ AP)


(VOVworld)-នាថ្ងៃទី៥ធ្នូរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Seigei Lavrov បានថ្កោល
ទោសចំពោះការដែលប្រទេសអ៊ឺរ៉ុបមួយចំនួនបានញុះញូងបង្កភាពតានតឹងនៅអ៊ុយ
ក្រែនបន្ទាប់ពីអ៊ុយក្រេនបដិសេដចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាព
ជាមួយសហភាពអ៊ឺរ៉ុប (EU)។

        សេចក្តីប្រកាសពោលខាងលើរបស់លោក​Seigei Lavrov ត្រូវបាននាំចេញ ក្នុងកាលៈទេសៈនៅអ៊ុយក្រែនកំពុងកើតមានឡើងបាតុកម្មយ៉ាងខ្លាំងក្លាប្រឆំាង
ជំទាស់រដ្ឋអំណាច Kiev។ នាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក Mykola Yanovych
Azarovបាន អំពាវនាវភាគីប្រឆាំងបញ្ចប់ភាពតានតឹងនយោបាយនៅប្រទេស​នេះ
ព្រមទាំងព្រមានថា បាតុករទាំងអស់មិនគប្បីមានសកម្មភាពដើរផ្ទុយទៅ នឹងរដ្ឋ
ធម្មនុញនិងច្បាប់ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ