រុស្ស៊ីចោទប្រកាន់អ៊ុយក្រែលរំលោភទៅលើកិច្ចព្រមព្រៀងទីក្រុង Minsk
|
រុស្ស៊ីចោទប្រកាន់អ៊ុយក្រែលរំលោភទៅលើកិច្ចព្រមព្រៀងទីក្រុង Minsk (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៨ មិថុនា ប្រធានខុទ្ទកាល័យប្រធានាធិបតីរុស្ស៊ី លោក
Sergei Ivanov បានប្រកាសថា៖ កិច្ចព្រមព្រៀងទីក្រុង Minsk បានធ្លាក់ចូលភាព
ទល់ច្រកដោយសារ ភាគីរដ្ឋអំណាចអ៊ុយក្រែនមិនចង់បំណងអនុវត្តទេ។ លោក
Sergei Ivanov បានចាត់ទុកថា៖ រដ្ឋអំណាច Kiev មិនចង់និងនឹងអនុវត្តកិច្ច
ព្រមព្រៀងទីក្រុង Minsk ទេ។ មុននោះ នាថ្ងៃទី ១៧ មិថុនា ប្រធានាធិបតីរុស្ស៊ី
លោក Vladimir Putinបានថ្កោតទៅលើកិច្ចព្រមព្រៀងនេះក្នុង បទសន្ទរកថា
របស់ខ្លួននៅវេទិការសេដ្ឋកិច្ចអន្តរជាតិនៅទីក្រុង St. Petersburg។ តាមលោក
ប្រធានាធិបតីរុស្ស៊ីថា៖ សហភាពអឺរ៉ុបមិនគប្បីរិះគាន់រុស្ស៊ីក្នុងបញ្ហានេះឡើយ។
លោក Vladimir Putin នៅរំលឹកថា៖ រដ្ឋអំណាច Kiev មិនទាន់អនុវត្តដ៏ពេញ
លេញបណ្ដាមាត្រា ក្នុងកិច្ចព្រមព្រៀងទីក្រុង Minsk នៅឡើយ ដូចជាការ
អនុម័តលើច្បាប់លើកលែងទោសនិង យន្តការពិសេសចំពោះតំបន់ Donbass ៕