រុស្ស៊ី-ចិនជំរុញសន្តិភាព និងពង្រឹងទំនុកចិត្ត

(VOVWORLD) - ព្រឹត្តិការណ៍ដែលទាក់ទាញការចាប់អារម្មណ៍ជាពិសេសពីសាធារណជននៅថ្ងៃទី ២០ ខែមីនានេះ គឺដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីរបស់ប្រធានរដ្ឋចិន Xi Jinping ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែមីនា។ 

ក្នុងបរិបទដែលប្រទេសទាំងពីរបានបង្កើតភាពជាដៃគូ "គ្មានដែនកំណត់" កាលពីខែកុម្ភៈឆ្នាំមុន ដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ីរបស់ប្រធានរដ្ឋចិន លោក Xi Jinping គឺសំដៅពង្រឹងទំនុកចិត្ត និងបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ។ លើសពីនេះ តាមរយៈដំណើរទស្សនកិច្ចនេះ ចិនក៏ចង់លើកកម្ពស់តួនាទីរបស់ខ្លួនជាអ្នកសម្រុះសម្រួលសម្រាប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន បើទោះបីជាកិច្ចខិតខំប្រឹងប្រែងនេះកំពុងប្រឈមមុខនឹងការសង្ស័យពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។

ជំនួយការប្រធានាធិបតីរុស្ស៊ី Yuri Ushakov បាននិយាយថា ក្នុងដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ីរបស់ប្រធានរដ្ឋចិន Xi Jinping បន្ទាប់ពីកិច្ចចរចានឹងមានពិធីចុះហត្ថលេខាលើឯកសាររួមដែលក្នុងនោះប្រធានរដ្ឋចិន Xi Jinping និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងចុះហត្ថលេខាដោយផ្ទាល់លើឯកសារសំខាន់ៗចំនួនពីរ។ ឯកសារទីមួយគឺ សេចក្តីថ្លែងការណ៍រួមរបស់សហព័ន្ធរុស្ស៊ី និងចិន ស្តីពីការធ្វើឱ្យស៊ីជម្រៅភាពជាដៃគូទូលំទូលាយ និងអន្តរកម្មយុទ្ធសាស្ត្រទៅក្នុងយុគសម័យថ្មីមួយ។ ឯកសារទី២ គឺជាសេចក្តីថ្លែងការណ៍រួមស្តីពីផែនការអភិវឌ្ឍវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងរុស្ស៊ី និងចិនរហូតដល់ឆ្នាំ២០៣០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ