រុស្ស៊ី-ចិនបង្កើនទំនាក់ទំនងទ្វេភាគី និងស្វែងរកដំណោះស្រាយចំពោះបញ្ហាអ៊ុយក្រែន

(VOVWORLD) - កាលពីរថ្ងៃទី ២០ មីនា ប្រធានរដ្ឋចិនលោក Xi Jinping បានទៅកាន់ទីក្រុងម៉ូស្គូ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅរុស្ស៊ីចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែមីនា។ នេះជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់លោក Xi Jinping បន្ទាប់ពីបានជាប់ឆ្នោតជាថ្មីម្ដងទៀតជាប្រធានរដ្ឋអាណត្តិទី៣។

រុស្ស៊ី-ចិនបង្កើនទំនាក់ទំនងទ្វេភាគី និងស្វែងរកដំណោះស្រាយចំពោះបញ្ហាអ៊ុយក្រែន - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានរដ្ឋចិន លោក Xi Jinping នៅវិមានក្រឹមឡាំង  ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣។
(រូបថត៖ Sergei Karpukhin/Sputnik/AP)

ដំណើរទស្សនកិច្ចនេះត្រូវបានគេរំពឹងថានឹងបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងរុស្ស៊ីនិងចិន។

នៅក្នុងជំនួបរវាងប្រធានរដ្ឋចិន Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មេដឹកនាំទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបង្កើនទំនាក់ទំនង ទ្វេភាគី និងស្វែងរកដំណោះស្រាយចំពោះបញ្ហាអ៊ុយក្រែន។ លោកប្រធានាធិបតី Putin បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល១០ឆ្នាំកន្លងមក ភាគីទាំងពីរសម្រេចបានវឌ្ឍនភាពដ៏ សំខាន់ៗក្នុងទំនាក់ទំនងទ្វេភាគី ដោយទំហំពាណិជ្ជកម្មកើនឡើងទ្វេដងពី ៨៧ ពាន់ លានឡើងដល់ជិត ២០០ ពាន់លានដុល្លារអាមេរិក។ លោកក៏បានបញ្ជាក់ដែរថា ភាគីទាំងពីរមានភារកិច្ចនិងគោលដៅរួមជាច្រើន។
រីឯខ្លួនវិញ ប្រធានរដ្ឋចិនលោក Xi Jinping បានបញ្ជាក់ថា ទីក្រុងប៉េកាំងយកចិត្ត ទុកដាក់យ៉ាងខ្លាំង ហើយមានបំណងចង់ធ្វើឱ្យទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូកាន់តែ ស៊ីជម្រៅថែមទៀត; សម្ដែងជំនឿជាក់ថា ប្រជាជនរុស្ស៊ីនឹងបន្តគាំទ្រលោក Putin ក្នុង ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ ២០២៤។ ប្រទេសចិនត្រៀមខ្លួនជាស្រេច រួមជាមួយ រុស្ស៊ី "ប្ដេជ្ញាចិត្តការពារប្រព័ន្ធអន្តរជាតិដែលយកអង្គការសហប្រជាជាតិ ជាមជ្ឈភាព ជំរុញសណ្តាប់ធ្នាប់ពហុប៉ូលនិងធ្វើប្រជាធិបតេយ្យភាវូបនីយកម្មទំនាក់ទំនងអន្តរជាតិ រួមចំណែកដល់ការអភិវឌ្ឍពិភពលោកក្នុងទិសដៅសមធម៌ និងសមហេតុផល ជាងមុន”។
តាមការគ្រោងទុក ភាគីទាំងពីរនឹងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិ ការជាង ១០ ក្នុងនោះមានសេចក្តីថ្លែងការណ៍រួមស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវ ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រឆ្ពោះទៅ រកយុគសម័យថ្មី និងសេចក្តីថ្លែងការណ៍រួមស្តីពីផែនការអភិវឌ្ឍនៃវិស័យសហប្រតិបត្តិ ការសេដ្ឋកិច្ចសំខាន់ៗរវាងរុស្ស៊ីនិងចិនដល់ឆ្នាំ២០៣០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ