រុស្ស៊ីច្រានចោលការប្រកាសសង្រ្គាមជាមួយអ៊ុយក្រែនក្នុងថ្ងៃជ័យជំនះ

(VOVWORLD) - លោក Peskov ក៏បានបញ្ជាក់ដែរថា រុស្ស៊ីប្រាកដជានឹងមិនប្រកាសជាផ្លូវការពីសង្គ្រាមជាមួយអ៊ុយក្រែននៅថ្ងៃទី ៩ ខែឧសភានោះឡើយ។
រុស្ស៊ីច្រានចោលការប្រកាសសង្រ្គាមជាមួយអ៊ុយក្រែនក្នុងថ្ងៃជ័យជំនះ - ảnh 1អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov។ (រូបថត៖ TASS)
នៅថ្ងៃទី ៤ ខែឧសភា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាន ច្រានចោលព័ត៌មានដែលថា រដ្ឋាភិបាលរុស្ស៊ី គ្រោងនឹងប្រកាសការកំណែនទូទៅ នៅថ្ងៃទី ៨ ខែឧសភា ដែលជាថ្ងៃជ័យជំនះក្នុងសង្គ្រាមការពារមាតុប្រទេសដ៏មហិមាររបស់ រុស្ស៊ី។ លោក Peskov ក៏បានបញ្ជាក់ដែរថា រុស្ស៊ីប្រាកដជានឹងមិនប្រកាសជាផ្លូវការពីសង្គ្រាមជាមួយអ៊ុយក្រែននៅថ្ងៃទី ៩ ខែឧសភានោះឡើយ។
នាថ្ងៃដដែល ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ចាប់ពីម៉ោង ៨ ព្រឹក ដល់ ម៉ោង ៦ ល្ងាច ថ្ងៃទី ៥ ទី៦ និង ទី៧ ឧសភា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងបើក ច្រករបៀងដើម្បីជម្លៀសជនស៊ីវិលចេញពីដែនដីនៃរោងចក្រដែកថែប Azovstal នៅ Mariupol ។ កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី និងកងកម្លាំងនៃសាធារណៈរដ្ឋប្រជាមានិត Donetsk ស្វ័យប្រកាស (DPR) នឹងបញ្ឈប់ការប្រយុទ្ធគ្នា ហើយដកថយទៅចម្ងាយ សុវត្ថិភាព ដូច្នេះជនស៊ីវិលអាចទៅ "តាមទិសដៅណាមួយដែលគេជ្រើសរើស"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ