រុស្ស៊ីចូលរួមគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅឡើងវិញ

(VOVWORLD) - លោក Amir Mahmoud Abdullah អ្នកសម្របសម្រួលអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិនៅមជ្ឈមណ្ឌលសម្របសម្រួលរួម (JCC) នៅទីក្រុងអ៊ីស្តង់ប៊ុល (ទួរគី) បានអបអរសាទរចំពោះការដែលរុស្ស៊ីបានចូលរួមកិច្ចព្រមព្រៀងគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅឡើងវិញ។
រុស្ស៊ីចូលរួមគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅឡើងវិញ - ảnh 1នាវា Razoni ដឹកគ្រាប់ធញ្ញជាតិអ៊ុយក្រែនចាកចេញពីកំពង់ផែ Odessa (អ៊ុយក្រែន)។ រូបថត៖ AFP

កាលពីថ្ងៃទី ២ ខែវិច្ឆិកា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ទីក្រុងម៉ូស្គូនឹងចូលរួមគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅឡើងវិញក្រោយពីទទួលបានការធានាជាលាយលក្ខណ៍អក្សររបស់អ៊ុយក្រែនថាមិនប្រើប្រាស់ច្រករបៀងមនុស្សធម៌ និងកំពង់ផែសមុទ្ររបស់ប្រទេសនេះសម្រាប់ប្រតិបត្តិការយោធាប្រឆាំងនឹងរុស្ស៊ីឡើយ។ លោក Amir Mahmoud Abdullah អ្នកសម្របសម្រួលអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិនៅមជ្ឈមណ្ឌលសម្របសម្រួលរួម (JCC) នៅទីក្រុងអ៊ីស្តង់ប៊ុល (ទួរគី) បានអបអរសាទរចំពោះការដែលរុស្ស៊ីបានចូលរួមកិច្ចព្រមព្រៀងគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅឡើងវិញ។

ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានប្រកាសថា នាវាដឹកគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនបានបន្តប្រតិបត្តិការនាវេលាម៉ោង ១២ (ម៉ោងក្នុងតំបន់) ថ្ងៃទី ២ ខែវិច្ឆិកា ក្រោយពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការពារជាតិទួរគី លោក Hulusi Akar និងសមភាគីរុស្ស៊ីលោក Sergei Shoigu ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ