រុស្ស៊ី-ជប៉ុនត្រៀមរៀបចំឲ្យការពិគ្រោះយោបល់សេដ្ឋកិច្ចស្តីពីប្រជុំកោះ Kuril ខាងត្បូង

(VOVWORLD) - ក្រសួងការបរទេសរុស្ស៊ីបានជូនដំណឹងថា៖ ប្រទេសនេះនិងជប៉ុននឹង ដំណើរការពិគ្រោះយោបល់ស្តីអំពីសកម្មភាពសេដ្ឋកិច្ចរួមនៅប្រជុំកោះ Kuril ខាងត្បូង នាថ្ងៃទី ១៧ សីហា ខាងមុខនៅរដ្ឋធានីម៉ូស្គូ រុស្ស៊ី។ 
រុស្ស៊ី-ជប៉ុនត្រៀមរៀបចំឲ្យការពិគ្រោះយោបល់សេដ្ឋកិច្ចស្តីពីប្រជុំកោះ Kuril  ខាងត្បូង - ảnh 1 រុស្ស៊ី-ជប៉ុនត្រៀមរៀបចំឲ្យការពិគ្រោះយោបល់សេដ្ឋកិច្ចស្តីពីប្រជុំកោះ Kuril  ខាងត្បូង

(VOVworld) – ក្រសួងការបរទេសរុស្ស៊ីបានជូនដំណឹងថា៖ ប្រទេសនេះនិងជប៉ុននឹង ដំណើរការពិគ្រោះយោបល់ស្តីអំពីសកម្មភាពសេដ្ឋកិច្ចរួមនៅប្រជុំកោះ Kuril ខាងត្បូង នាថ្ងៃទី ១៧ សីហា ខាងមុខនៅរដ្ឋធានីម៉ូស្គូ រុស្ស៊ី។ សេចក្តីជូនដំណឹងពោលខាងលើ ត្រូវបានរុស្ស៊ីនាំចេញបន្ទាប់ពីជំនួបចរចាររវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរនៅ ខាងក្រៅសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥០ នៅហ្វីលីពីន។ ភាគីទាំងពីរបានឯកភាពរៀបចំជុំពិគ្រោះយោបល់ជាបន្តអំពីការបង្កើតសកម្មភាព សេដ្ឋកិច្ចរួមនៅប្រជុំកោះ Kuril ខាងត្បូង ក៏ដូចជា បន្តការសន្ទនារុស្ស៊ី-ជប៉ុនថ្នាក់អនុ រដ្ឋមន្ត្រីការបរទេសស្តីអំពីការស្ថិរភាពយុទ្ធសាស្ត្រ នាថ្ងៃទី ១៨ សីហា ខាងមុខ នៅទីក្រុងម៉ូស្គូ។ នៅជំនួបធ្វើការពោលខាងលើនៅទីក្រុងម៉ានីល ហ្វីលីពីន រដ្ឋមន្ត្រី ការបរទេសទាំងពីររូបក៏បានផ្លាស់ប្តូរមតិអំពីការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីក៏ដូចជា ការធានាសន្តិសុខនៅអាស៊ីបូព៌ារផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ