រុស្ស៊ី​ជា​ប្រទេស​ដែល​មានចំ​នួន​​ករណី​ឆ្លងកីវីដ-១៩​ ​​និង​ស្លាប់​ច្រើនបំផុត​នៅ​លើ​​ពិភពលោក ក្នុង​​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ

(VOVWORLD) - យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី ១៥ ខែកុម្ភៈ (ម៉ោងUTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុបចំនួនជិត ៤១៣,៧៦ លានករណី ដែលក្នុងនោះមានករណីស្លាប់ចំនួនជាង ៥,៨៤ លាននាក់។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ពិភពលោកបានរកឃើញបន្ថែមករណីឆ្លងកូវីដ-១៩ ចំនួនជាង ១,៤៣ លាននាក់ និងករណីស្លាប់ចំនួនជាង ៧.២០០ នាក់ទៀត។ រុស្ស៊ីបន្តជាប្រទេសដែលមានចំនួនករណីឆ្លងកូវីដ-១៩ថ្មី ខ្ពស់បំផុតនៅលើពិភពលោក ដោយមានជិត ១៨០.៥០០ ករណី; បន្ទាប់មកគឺអាល្លឺម៉ង់ និងជប៉ុន។ រុស្សីក៏ជាប្រទេសដែលមានចំនួនករណីស្លាប់ដោយសារកូវីដ-១៩ ខ្ពស់បំផុតក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានរហូតដល់ ៦៨៣ករណី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ