រុស្ស៊ីជួយវៀតណាមកសាងមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានុយគ្លេអ៊ែ

រុស្ស៊ីជួយវៀតណាមកសាងមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានុយគ្លេអ៊ែ - ảnh 1
ឡប្រតិកម្មនុយគ្លេអ៊ែ Da Lat (nangluongvietnam.vn)

        Vovworld-ក្នុងឱកាសរំលឹកខួបលើកទី៣០នៃការស្ដានិងបើកទូលាយឡប្រតិ
កម្មនុយគ្លេអ៊ែ Da Lat លើកទី៦០ថាមពលបរមាណូ នារសៀលថ្ងៃទី១៨មិនា នៅ
ទីក្រុង Da Lat (Lam Dong) ដំណាងសម្ព័ន្ធក្រុមហ៊ុនថាមពលបរមាណូជាតិរុស្ស៊ី
Rosatom ប្រកាសជាមួយសារព័ត៌មានអំពីលទ្ធផលសហប្រតិបត្តិការវៀតណាម-រុស្ស៊ីក្នុងវិស័យថាមពលនុយគ្លេអ៊ែ។

        ក្នុងជំនួបនេះ ដំណាងសម្ព័ន្ធក្រុមហ៊ុនថាមពល Rosatom បានវាយតំលៃខ្ពស់
អំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរបស់វៀតណាមនិងរុស្ស៊ីក្នុងវិស័យថាមពល
បរមាណូ។ ក្នុងនោះលេចធ្លោគឺការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការផ្គត់ផ្គង
សេវាកម្មពិគ្រោះបង្កើតគំរោងការនិងស្រាវជ្រាវសំរាប់គំរោងការសាងសង់រោងចក្រ
អគ្គិសនិនុយគ្លេអ៊ែដើមដំបូងរបស់វៀតណាម Ninh Thuan 1 នៅខេត្ត Ninh Thuan ជួយឧបត្ថម្ភបណ្ដុះបណ្ដាលប្រភពធនធានមនុស្សជាដើម។ ដំណាងសម្ព័ន្ធក្រុម
ហ៊ុននេះក៏បានផ្ដល់ព័ត៌មានអំពីគំរោងការមជ្ឈមណ្ឌលវិទ្យាសាស្ត្របច្ចេកវិទ្យា
នុយគ្លេអ៊ែផងដែរ។​ ចំនួនទុនសរុបជាប្រាក់សំរាប់គំរោងការនេះមានប្រមាណ
៥រយលានដុល្លារអាមេរិកដោយរុស្ស៊ីជយយឧបត្ថម្ភជាមួយខ្ទង់កម្ចីអនុគ្រោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ