រុស្ស៊ីដកកងទ័ពចេញពីព្រំដែនស៊ីរី - លីបង់

(VOVWORLD) -នាថ្ងៃទី ៥ មិថុនា កាណាល់ទូរទស្សន៍ Al – Mayadeen របស់លីបង់បានជូនដំណឹងថា៖ កងកម្លាំងរុស្ស៊ីដែលបានដាក់ពង្រាយនៅតាមខ្សែព្រំដែនរួមរវាងស៊ីរី និងលីបង់ ត្រូវបានដកចេញពីតំបន់នេះ ហើយ ត្រូវដាក់ជំនួសដោយកងទ័ពស៊ីរីវិញ។
រុស្ស៊ីដកកងទ័ពចេញពីព្រំដែនស៊ីរី - លីបង់ - ảnh 1 រថយន្តយោធា១ គ្រឿងរបស់រុស្ស៊ី 

កងកម្លាំងរុស្ស៊ីបានដកចេញពីតំបន់ព្រំដែននៅជាយក្រុងនៃទីរួមស្រុក Qusair ដែលជាកំពែងមួយរបស់ក្រុម Hezbollad នៅលីបង់។ រុស្ស៊ី និងខ្មាំកាំភ្លើង Hezbollad ដែល បានអ៊ីរ៉ង់គាំទ្រនោះ កំពុងប្រយុទ្ធជាមួយកងកម្លាំងរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ដើម្បីប្រឆាំងក្រុមភេរវកម្ម។ កងទ័ពរុស្ស៊ីបានដាក់ពង្រាយនៅតំបន់នេះកាលពីថ្ងៃទី ៤ មិថុនា។

គួរបញ្ជាក់ដែរថា៖ការដាក់ពង្រាយកងកម្លាំងរុស្ស៊ីដ៏កម្រមាននៅជិតខ្សែព្រំដែនរវាងស៊ីរី និងលីបង់ បានប្រព្រឹត្តិទៅក្នុងកាលៈទេសៈ ដែលអ៊ីស្រាអែល ព្រមានអំពីកំណើនវត្តមានយោធារបស់អីរ៉ង់នៅស៊ីរីជាបន្តបន្ទាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ