រុស្ស៊ីដកខ្លួនចេញពីសន្ធិសញ្ញាបើកចំហផ្ទៃមេឃ
(VOVWORLD) - ភាគីសហរដ្ឋអាមេរិកក៏បានដកខ្លួនចេញពីសន្ធិសញ្ញានេះជាផ្លូវការនៅថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០២០។
រុស្ស៊ីដកខ្លួនចេញពីសន្ធិសញ្ញាបើកចំហផ្ទៃមេឃ |
យោងតាមសេចក្តីប្រកាស កាលពីថ្ងៃទី ១៨ ខែមិថុនារបស់ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា៖ រុស្ស៊ីបានជូនដំណឹងដល់ប្រទេសហត្ថលេខីទាំងអស់ អំពីការសម្រេចចិត្តដកខ្លួនចេញពីសន្ធិសញ្ញាបើកចំហផ្ទៃមេឃ រយៈពេល ៦ ខែ ក្រោយពីបានផ្ញើសេចក្តីជូនដំណឹង។ ដូច្នេះ រុស្ស៊ីនឹងដកខ្លួនចេញពីសន្ធិសញ្ញានេះចាប់ពីថ្ងៃទី ១៨ ខែធ្នូខាងមុខ។
មុននេះកាលពីថ្ងៃទី ៧ ខែមិថុនា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាលើក្រិត្យក្រម ដកខ្លួនចេញពីសន្ធិសញ្ញាបើកចំហផ្ទៃមេឃដែលបានចុះហត្ថលេខានៅទីក្រុង Helsinki (ហ្វាំងឡង់) នៅថ្ងៃទី ២៤ ខែមីនាឆ្នាំ ១៩៩២ ។ ក្រិត្យក្រម នេះត្រូវបានឌូម៉ាជាតិ (សភាជាន់ទាប) រុស្ស៊ី និងក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) រុស្ស៊ីអនុម័តនៅថ្ងៃទី ១៩ ខែឧសភា និងថ្ងៃទី ២ ខែមិថុនាកន្លងទៅ។
ភាគីសហរដ្ឋអាមេរិកក៏បានដកខ្លួនចេញពីសន្ធិសញ្ញានេះជាផ្លូវការនៅថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០២០។ សន្ធិសញ្ញាបើកចំហផ្ទៃមេឃត្រូវបានចុះហត្ថលេខានៅឆ្នាំ ១៩៩២ ដែលអនុញ្ញាតឲ្យប្រទេសហត្ថលេខីចំនួន ៣៥ ក្នុងនោះមានរុស្ស៊ី និងសហរដ្ឋអាមេរិក បើកជើងហោះហើរឃ្លាំមើលនីលើដែនអាកាសរបស់គ្នាទៅវិញទៅមក ប្រមូលដោយចំហព័ត៌មានអំពីកងកម្លាំង និងសកម្មភាពយោធារបស់គ្នាទៅវិញទៅមក តាមកូតាហោះហើរ ដែលបានឯកភាពគ្នារួចជាស្រេច៕