រុស្ស៊ីដាក់ចេញល័ក្ខណ្ឌស្ដារកិច្ចព្រមព្រៀងជាមួយអាមេរិកស្ដីអំពីការជៀសវាងជំលោះនៅស៊ីរី

រុស្ស៊ីដាក់ចេញល័ក្ខណ្ឌស្ដារកិច្ចព្រមព្រៀងជាមួយអាមេរិកស្ដីអំពីការជៀសវាងជំលោះនៅស៊ីរី - ảnh 1
កងកម្លាំងប្រជាធិបតេយ្យស៊ីរី (រូបថត៖AFP/TTXVN)

(VOVworld) - អ្នកនាំពាក្យវិមានគ្រឹមឡាំងលោក Dmitry Peskov នាថ្ងៃទី១៤
មេសា ប្រកាសថា រុស្ស៊ីត្រៀមខ្លួនជាស្រេចស្ដារអនុស្សរណៈយោគយល់ស្ដីអំពីការ
ជៀសវាងជំលោះនៅលើអាកាសជាមួយអាមេរិកនៅស៊ីរី ប្រសិនបើសកម្មភាពដែល
មិនអាចប៉ាន់ស្មានបានរបស់វ៉ាស៊ីនតោនមិនប្រព្រឹត្តទៅម្ដងទៀត។តាមលោក
Peskov ថា ការដែលអាមេរិកចោទប្រកាន់កងទ័ពស៊ីរីទាក់ទិនទៅនឹងករណីវាយ
ប្រហារដែលបានជាប់សង្ស័យថា មានការប្រើប្រាស់អាវុធគីមីនោះ ត្រឹមតែជាមូល
ហេតុសំរាប់ការវាយប្រហារតាមជើងអាកាសទៅលើមូលដ្ឋាន កងទ័ពជើងអាកាស
 Shairat នៅស៊ីរីកាលពីថ្ងៃទី៧ មេសា កន្លងទៅ។
នាថ្ងៃទី៧ មេសា អាមេរិកបានបាញ់កាំជ្រួចប្រភេទ Tomahawk ចំនួន៥៩គ្រាប់
ទៅលើមូលដ្ឋានសឹកស៊ីរីនៅទីរួមខេត្ត Ash Shairat។ប្រធានាធិបតីអាមេរិកលោក
Donald Trump ប្រកាសថា ករណីវាយប្រហារនេះគឺសំដៅតបតវិញការវាយប្រហារ
ដែលជាប់សង្ស័យមានការប្រើប្រាស់អាវុធគីមីរបស់កងទ័ពស៊ីរីនៅខេត្ត Idlib មុន
នោះ។ប៉ុន្តែ រុស្ស៊ីបានហៅការវាយប្រហាររបស់អាមេរិកគឺអំពើបង្ករឿងហេតុតម្រង់
ទៅលើប្រទេសមួយមានអធិបតេយ្យភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ