រុស្ស៊ីដកទ័ពចេញពីស៊ីរី


រុស្ស៊ីដកទ័ពចេញពីស៊ីរី - ảnh 1
រុស្ស៊ីដកទ័ពចេញពីស៊ីរី (Image: VNA)

(VOVworld) – នាយប់ថ្ងៃទី ១៤ មិនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin
បានចេញសារាចរណ៍ដកទ័ពចេញពីស៊ីរីចាប់ពីថ្ងៃទី ១៥ មិនា។ ក្នុងជំនួបជាមួយ
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងរដ្ឋមន្ត្រីការពារជាតិ លោក
Sergei Shoigu លោក Putin សង្ឃឹមថា៖ ទង្វើនេះនឹងជំរុញដំណើការចរចាររវាង
 កំលាំងនយោបាយនានានៅស៊ីរី។ លោកបានឲ្យដឹងថែមទៀតថា៖ កងទ័ព
 រុស្ស៊ីនៅស៊ីរីនឹងចូលរួមការឃ្លាំមើលកិច្ចព្រមព្រៀងឈប់បាញ់។ ទន្ទឹមនឹងនោះ
លោក Putin ក៏បានបញ្ជាឲ្យរដ្ឋមន្ត្រីការបរទេស Sergei Lavrov បង្កើនការធ្វើ
អន្តរាគមន៍របស់រុស្ស៊ីចូលក្នុងការរៀបចំដំណើការចរចារសន្តិភាពនៅស៊ីរីទៀត
ផង។ នាថ្ងៃដដែល ប្រធានាធិបតីអាមេរិក លោក Barack Obama បានមានការ
ចរចារតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin ស្តីពីវិបត្តិនៅ
ស៊ីរី។ ក្នុងការចរចារ លោក Obama បានដាស់តឿនលោក Putin ដាក់សម្ពាធ
ទៅលើ រដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី លោក Bashar al Assad ឲ្យបញ្ឈប់
រាល់សកម្ម ភាពយោធាដែលមានគ្រោះអាសន្នបំផ្លិចបំផ្លាញបទឈប់បាញ់។
ភាគីទាំងពីរបាន ពិភាក្សាអំពីជំហានជាបន្តបន្ទាប់សំរាប់ការអនុវត្តកិច្ចព្រម
ព្រៀងឈប់បាញ់នៅប្រទេសនមជ្ឈឹមបូព៌ារនេះ។ការចរចារនេះបានប្រព្រឹត្ត
ទៅបន្ទាប់រុស្ស៊ីសម្រេចដកទ័ពចេញពីស៊ីរី ។  ក្នុងពេលនោះ នាថ្ងៃដដែល
រដ្ឋអំណាចរបស់លោក Obama បានទទួលស្គាល់ ថា៖ មេដឹកនាំរបស់ IS
Omar al Shishani ត្រូវបានកំទិច៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ