រុស្ស៊ីដាក់ពង្រាយទាហានទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅប្រទេសសាធារណៈរដ្ឋស្វ័យប្រកាសចំនួន២នៅ Donbass

(VOVWORLD) - សេចក្ដីថ្លែងការណ៍របស់វិមានគ្រឹម ឡាំងឲ្យដឹងថា លោកប្រធានាធិបតី Putin បានបញ្ជាឲ្យក្រសួងការពារជាតិរុស្ស៊ីចាត់ បញ្ជូនទាហានទៅកាន់តំបន់ទាំងពីរខាងលើដើម្បីអនុវត្តន៍បេសកកម្មរក្សាសន្តិភាព។

រុស្ស៊ីដាក់ពង្រាយទាហានទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅប្រទេសសាធារណៈរដ្ឋស្វ័យប្រកាសចំនួន២នៅ Donbass - ảnh 1ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អញ្ជើញធ្វើអធិបតីដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខនៅក្នុងវិមានគ្រឹមឡាំងដើម្បីពិចារណាលើការទទួលស្គាល់ឯករាជ្យភាពរបស់ប្រទេសសាធារណៈរដ្ឋស្វ័យប្រកាសចំនួន២នៅ Donbass។ (រូបថត៖ Kremlin)
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃទី២១ ខែកុម្ភៈ បានបញ្ជាឲ្យដាក់ ពង្រាយកងទ័ពទៅកាន់ប្រទេសសាធារណៈរដ្ឋស្វ័យប្រកាស Donetsk និង Luhansk នៅតំបន់ Donbass (ភាគខាងកើតអ៊ុយក្រែន) បន្ទាប់ពីទទួលស្គាល់ឯករាជ្យភាពនៃ ប្រទេសសាធារណៈរដ្ឋស្វ័យប្រកាសទាំងពីរនេះ។ សេចក្ដីថ្លែងការណ៍របស់វិមានគ្រឹម ឡាំងឲ្យដឹងថា លោកប្រធានាធិបតី Putin បានបញ្ជាឲ្យក្រសួងការពារជាតិរុស្ស៊ីចាត់ បញ្ជូនទាហានទៅកាន់តំបន់ទាំងពីរខាងលើដើម្បីអនុវត្តន៍បេសកកម្មរក្សាសន្តិភាព។
ក្នុងការវិវឌ្ឍន៍ទាក់ទងមួយទៀត នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ (ម៉ោងវៀតណាម) ក្រុម ប្រឹក្សាសន្តិសុខអ.ស.បបានប្រារព្ធកិច្ចប្រជុំបន្ទាន់អំពីបញ្ហាអ៊ុយក្រែន។ នៅទីនេះ អគ្គ លេខាធិការរងអ.ស.បទទួលបន្ទុកបញ្ហានយោបាយនិងការកសាងសន្តិភាព លោក Rosemary DiCarlo បានសម្ដែងនូវក្ដីសោកស្ដាយចំពោះការដាក់ពង្រាយកងទ័ពរបស់ រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន ព្រមទាំងអំពាវនាវឲ្យភាគីពាក់ព័ន្ធចាំបាច់ត្រូវបង្ការ ទប់ស្កាត់ជម្លោះតាមគ្រប់មធ្យោបាយទាំងអស់។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអ.ស.បលោក Vasily Nebenzya ចាត់ទុកថា ប្រទេសមហាអំណាចលោកខាងលិចគួរតែ “សញ្ចឹងគិតឲ្យបានហ្មត់ចត់” ហើយមិនធ្វើ ឲ្យស្ថានភាពកើតស្មុគស្មាញថែមទៀត។ មន្ត្រីរូបនេះបញ្ជាក់ថា រដ្ឋអំណាចម៉ូស្គូតែងតែ “ត្រៀមខ្លួនជាស្រេចជានិច្ចស្វែករកដំណោះស្រាយការទូត” សម្រាប់ភាពតានតឹង នាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ