រុស្ស៊ីដម្លើងពន្ធបំពេញបន្ថែមចំពោះមុខទំនិញនាំចូលពីអាមេរិក
(VOVWORLD) - នាថ្ងៃទី ៦ កក្កដា នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បានចុះហត្ថលេខាលើសេចក្តីសម្រេចដំឡើងពន្ធបំពេញបន្ថែមនៅកំរិតពី ២០% ដល់ ៤០% ចំពោះមុខទំនិញនាំចូលមួយចំនួនពីអាមេរិក សំដៅតបតវិញទង្វើ ខាងពន្ធរបស់វ៉ាស៊ីនតោន។
រុស្ស៊ីដម្លើងពន្ធបំពេញបន្ថែមចំពោះមុខទំនិញនាំចូលពីអាមេរិក |
នាថ្ងៃទី ៦ កក្កដា នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បានចុះហត្ថលេខាលើសេចក្តីសម្រេចដំឡើងពន្ធបំពេញបន្ថែមនៅកំរិតពី ២០% ដល់ ៤០% ចំពោះមុខទំនិញនាំចូលមួយចំនួនពីអាមេរិក សំដៅតបតវិញទង្វើ ខាងពន្ធរបស់វ៉ាស៊ីនតោន។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik បានឲ្យដឹងថា៖ តំលៃសរុបនៃទំនិញនាំចូលពីអាមេរិកដែលរុស្ស៊ីដំឡើងពន្ធគឺ ៨៧,៦ លានដុល្លា អាមេរិក។ នាថ្ងៃដដែល វិមាន Kremlin ក៏បាននាំចេញសេចក្តីព្រមានអំពីសង្គ្រាម ពាណិជ្ជកម្មរវាងអាមេរិកនិងចិននឹងបណ្តាលឡើងផលវិបាកដ៏ធ្ងន់ធ្ងរលើខឿន សេដ្ឋកិច្ចសកល ព្រមទាំង ឲ្យដឹងថា៖ រុស្ស៊ីត្រៀមខ្លួនជាស្រេចការពារផល ប្រយោជន៍របស់ខ្លួនក្នុងកាលៈទេសៈអស្ថរិភាពខាងសេដ្ឋកិច្ចផងដែរ៕